ព្រឹតិ្តការណ៍ថ្មីៗ

រន្ធត់ណាស់! យុវជនម្នាក់ធ្លាយក្អួតស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូលឿនដូចហោះបុកទ្រូងផ្លូវ​ នៅមុខបុរី៩៩៩ ចាក់អង្រែក្រោម​!

3 ខែ មុន 286 តូ សុផល

 

រាជធានី​ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យធ្លាយក្អួត និងរងរបួសធ្ងន់

ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យតែដោយសារតែស្ថានភាពធ្ងន់ធ្ងរពេកក៏បានស្លាប់តែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០០:២០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃអង្គារ៍ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី១៣ ខែកុម្ភះ​ ឆ្នាំ២០១៨ នៅចំណុចមុខបុរី៩៩៩ តាមបណ្តោយផ្លូវជាតិលេខ២ ភូមិទួលរកា​ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមសាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ភ្នាក់ងារ TNN បានដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាក Honda Dream ស៊េរីឆ្នាំ២០១៨ ពណ៍ខ្មៅ ស្លាកលេខកណ្តាល 1V-5882 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២​ ពីត្បូងទៅជើង​ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុផ្លូវកោងមុខបុរី៩៩៩ ដោយជិះមិនគោរពភ្លើងស្តុបក្រហម ហើយទំនងកាច់ចង្កូតមិនផុត ក៏ជ្រុលទៅបុកនិងក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបោកក្បាលខ្ទប់និងទ្រូងផ្លូវបែកក្បាលហូរឈាម ធ្លាយក្អួត និងរងរបួសធ្ងន់ធ្ងរ ចំណែកម៉ូតូខ្ទៀតចំងាយជាង៤០ម៉ែត្រឯណោះ ។

ភ្លាមៗនោះសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោមកំពុងជិះល្បាតតាមផ្លូវមកដល់កន្លែងកើតហេតុ ហើយបានទាក់ទងរថយន្តគិលានសង្គ្រោះមកដឹកជនរងគ្រោះ យកទៅមន្ទីរពេទ្យតែដោយសារតែ ស្ថានភាពធ្ងន់ធ្ងរពេក ជនរងគ្រោះក៏បានស្លាប់ពេលកំពុងសង្គ្រោះ។

ក្រោយកើតហេតុសពជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកមកទីតាំងកើតហេតុវិញ​ ដើម្បីសមត្ថកិច្ចធ្វើកោសល្យវិច័យ​ រួចដឹកយកទៅតម្កល់ទុក្ខនៅវត្តដឹកថ្លា រងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។

ដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បានប្រគល់អោយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ យករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរងចាំបងប្អូនយកឯកសារមកទទួលម៉ូតូវិញ៕ AhBoYz៚

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ