ព្រឹតិ្តការណ៍ថ្មីៗ

ស្ងាត់ៗ! អ្នកជាប់មណ្ឌលព្រៃស្ពឺ ២៤នាក់ នាំគ្នាហែកបន្ទប់រត់គេចខ្លួនបាត់ទាំងយប់!

3 ខែ មុន 197 តូ សុផល

រាជធានីភ្នំពេញ ៖ អ្នកជាប់ក្នុងមជ្ឈមណ្ឌលសំចត សង្គមកិច្ច រាជធានីភ្នំពេញ (ព្រៃស្ដឺ) ចំនួន២៤នាក់ ហែកបន្ទប់ រត់ចេញពីមណ្ឌលហើយ

តាមចាប់មកវិញបានតែ ៣នាក់ប៉ុណ្ណោះ ចំណែក ២១នាក់ទៀត កំពុងរត់គេចខ្លួន ចូលទៅភូមិក្បែរនោះ ដើម្បីសងំពួននៅកន្លែងងងឹតណាមួយនៅមិនទាន់រកឃើញនៅឡើយទេ នេះបើយោងតាម​ប្រភពព័ត៌មានបឋម ពី​ Group WhatsApp មួយសម្រាប់ចែករំលែកព័ត៌មានទៅវិញទៅមក ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើល អ្នកជាប់មជ្ឈមណ្ឌលសង្គមកិច្ច (មណ្ឌលព្រៃស្ដឺ) ហែកបន្ទប់រត់ទាំងយប់នេះ នៅផ្លូវលំចូលវត្តព្រៃស្ពឺ ស្ថិតក្នុងភូមិស្រែជុំរៅ សង្កាត់ចោមចៅ២ ខណ្ខពោធ៍សែនជ័យ កាលពីវេលាម៉ោង០៨យប់ ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៨នេះ។​

នៅក្នុងមជ្ឈមណ្ឌលនេះ មានជនអនាថា អ្នកសុំទាន ជនជាប់គ្រឿងញៀន ជនមានបញ្ហាសតិអារម្មណ៍ ជនរងគ្រោះ និងងាយរងគ្រោះ ដែលកំពុងស្នាក់មានចំនួន ៥៨៥នាក់ ក្នុងនោះស្រ្តី ១៥០នាក់។

បច្ចុប្បន្នក្រុមសន្តិសុខមណ្ឌលនឹងប្រជាការពារសង្កាត់ចោមចៅ២ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ២ កំ​ពុងសហការគ្នាស្វែងរកទាំងយប់។​

ចំណែកឯមូលហេតុព័ត៌មានលម្អិតពាក់ព័ន្ធនិងការហែកបន្ទប់រត់ចេញពីមណ្ឌលព្រៃស្ពឺយប់មិញនេះ សូមរងចាំតាមដានបន្ត TNN នឹងUpdate​ ជូនពេលក្រោយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ