ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌសែនសុខ ជួបសំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តដល់កម្លាំងស្ម័គ្រចិត្តប្រជាការពារភូមិរបស់ខណ្ឌសែនសុខប្រមាណ ៦០នាក់

3 ខែ មុន 146 តូ សុផល

ភ្នំពេញ៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខឆ្លៀតពេលចុះសំណេះសំណាលកម្លាំងប្រជាការពារភូមិប្រមាណ ៦០នាក់

ដើម្បីស្វែងយល់ពីសុខទុក្ខ និងលើកទឹកចិត្តដល់បងប្អូនប្រជាការពារភូមិរបស់យើង ។
លោកអភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាការពារដែលលះបង់ទាំងកម្លាំងកាយចិត្ដស្ម័គ្រចិត្តដោយមានឆន្ទៈមុសមុតក្នុងការបំរើការងារជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាព និងអភិវឌ្ឍន៍អោយមានការរីកចម្រើននៅក្នុងមូលដ្ឋានរបស់យើង ។ ជាការចូលរួមចំណែកលោកអភិបាលបានជូនអង្ករ ដោយក្នុងម្នាក់ទទួលបានអង្ករចំនួន ២៥គីឡូក្រាម ទោះបីជាការទទួលបានតិចតួចក្តី ប៉ុន្តែនេះជាទឹកចិត្តរបសលោក ហើយក៏អាចជួយសម្រាលក្នុងជីវភាពរស់នៅបានមួយគ្រាៗ ហើយលោកអភិបាលនឹងបន្តចុះសំណេះសំណាលសួរសុខទុក្ខដល់កម្លាំងសណ្តាប់ធ្នាប់ ប្រជាការពារភូមិរបស់យើងជាបន្តបន្ទាប់ផងដែរ ។
ជាមួយនេះ លោកអភិបាលខណ្ឌបានផ្តាំផ្ញើដល់ក្រុមកម្លាំង
ប្រជាការពារត្រូវថែសុខភាពអោយបានល្អ បើមានបញ្ហាត្រូវរាយការណ៌មកលោកជាបន្ទាន់ លោកនឹងខិតខំជួយអោយអស់លទ្ធភាពពីសុខទុក្ខរបស់បងប្អូនដែលអាចជួយទៅបាន ។
លោកអភិបាលបានបន្តថា ដើម្បីទទួលសំណូមពរ និងដោះស្រាយបញ្ហាផ្សេងៗដែលកើតមានក្នុងមូលដ្ឋានភូមិ បងប្អូនត្រូវតែចុះយកព័ត៌មាន និងក្តាប់សំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីធ្វើការឆ្លើយតបអោយបានឆាប់រហ័ស ដោយច្បាស់លាស់ត្រឹមត្រូវ និងត្រូវរាយការណ៌មកសង្កាត់-ខណ្ឌ ដើម្បីរួមគ្នាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋអោយទាន់ពេលវេលាផងដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ