ព្រឹតិ្តការណ៍ថ្មីៗ

ស្ត្រីម្នាក់ដួលម៉ូតូបែកមុខ​បែកមាត់ បន្ទាប់ពីត្រូវជនសង្ស័យឆក់កាបូប ក្នុងទឹកដីខណ្ឌទួលគោក

3 ខែ មុន 185 តូ សុផល

រាជធានីភ្នំពេញ ៖ ស្រ្តីម្នាក់ជិះម៉ូតូជូនមិត្តភក្តិទៅផ្ទះរួចជិះត្រឡប់មកផ្ទះវិញត្រូវបានជនសង្ស័យពីនាក់ជិះមួយគ្រឿង

មកពីក្រោយធ្វើសកម្មភាពឆក់កាបូបស្ពាយមិនបានសម្រេចក៏ដួលម៉ូតូរងរបួសបែកមុខបែកមាត់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង៥០នាទីយប់​ ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ១៨២ ខាងលិចស្តុបទេពផន ប្រមាណជាង១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ នួន​ កញ្ជនី ភេទស្រី អាយុ២២ឆ្នាំ មុខរបរនិសិត្ស ស្នាក់នៅផ្ទះជួលមួយកន្លែង ក្បែរផ្សារជិនណាន ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមសម្តីស្រីម្នាក់ត្រូវជាមិត្តភ័ក្ត្រជនរងគ្រោះបានប្រាប់ឲ្យភ្នាក់ងារ TNN បានដឹងថា នៅមុនពេលកើតហេតុ រូបគាត់និងជនរងគ្រោះជិះម៉ូតូមួយគ្រឿង​ជាមួយគ្នាមកពីស្តារការងារក្នុងមន្ទីពេទ្យរុស្សី ដល់ពេលចប់ម៉ោងការងារជនរងគ្រោះបានជិះម៉ូតូឌុបរូបគាត់ជូនមកផ្ទះនៅម្តុំសាលារៀនវាន់ដាក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំកាមន ។ ក្រោយពីជូនរូបគាត់មកដល់ផ្ទះរួចជនរងគ្រោះបានបន្ត ដំណើរ​ តែម្នាក់ឯងទៅផ្ទះវិញ។

តាមមិត្តភ័ក្ត្រជនរងគ្រោះ បានប្រាប់បន្តទៀតថារូបគាត់បានជិះម៉ូតូជូនមិត្តភក្តិដល់ផ្ទះរួចរាល់ហើយរូបគាត់បានបន្តដំណើរទៅផ្ទះខ្លួនឯងដោយជិះម៉ូតូម៉ាក HONDA គុបពណ៏សំបកឪឡឹក​ ស្លាកលេខស្វាយរៀង 1B-7628 ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើក៍លិចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាក មកពីក្រោយ​ ស្របទិសគ្នា​ បានធ្វើសក្មមភាពឆក់កាបូបដែលរូបគាត់ស្ពាយចំហៀងនៅខាងមុខមិនបានសម្រេច បណ្តាលអោយដួលរងរបួសបែកមុខបែកមាត់ ចំណែកជនសង្ស័យឃើញសភាពមិនស្រួលបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួមនិងសាច់ញាត្តិជនងគ្រោះផង ដែលជនរងគ្រោះត្រូវបានសាច់ញាត្តិ បញ្ជូនតាមម៉ូតូកង់បីឥណ្ឌាទៅសង្គ្រោះដោយខ្លួនឯង ។ ចំណែកម៉ូតូសមត្ថកិច្ចប្រគល់ជូនសាច់ញាត្តិយកត្រឡប់ទៅផ្ទះវិញ និងអោយជនរងគ្រោះមកដាក់ពាក្យបណ្តឹងដើម្បីកំណត់មុខសញ្ញាតាមចាប់យកមកដាក់ទោសតាមផ្លូវច្បាប់៕ AhBoYz៚

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ