ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តធន់ធំ បន្តឆក់ជីវិតមនុស្សតាមដងផ្លូវ

1 ឆ្នាំ មុន 84 តូ សុផល

ខេត្តកណ្តាល៖ ថ្វីបញ្ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងតែត្រូវបានអនុវត្តន៍ក៍ដោយរថយន្តសណ្តោងធន់ធំបន្តចលត គ្មានញញឺត ជាពិសេសបង្កគ្រោះថ្នាក់សម្លាប់មនុស្សទៀតផង។

ជាក់ស្តែង មានករណីគ្រោះថ្នាក់ចរាចរណ៍ (រវាងរថយន្ត និងអ្នកថ្មើរជើងបណ្តាលឲ្យស្លាប់នៅកន្លែងកើត)ថ្ងៃច័ន្ទ១២រោច ខែមាឃ ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៨វេលាម៉ោង១៨និង២៥នាទី កើតហេតុនៅចំណុចខាងមុខយានដ្ឋានតារាសំណាងលើផ្លូវ១១៥ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅរវាងរថយន្តមួយគ្រឿង
ម៉ាកHINOពណ៌​ខៀវ ពាក់ផ្លាកលេខ ក្រុងព្រះសីហនុ3A.1168 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណគេចខ្លួន)បើកបរក្នុង​ទិសដៅ​ពីលិចទៅកើតមកដល់ចំណុចកើតហេតុខាងលើមានអ្នកថ្មើរជើងម្នាក់ (មិនទាន់ស្គាល់អត្តសញ្ញាណ) បានដើរក្នុងទិសដៅពីលិចទៅកើតមកដល់ចំណុចខាងលើអ្នកថ្មើរជើងក៏បានឈប់នៅកន្លែងកើតហេតុភ្លាមៗ ត្រូវរថយន្តកិនក្រោម កង់រថយន្តផ្នែកខាងក្រោយចំហៀងខាងស្តាំបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

ចំណែកសាកសពត្រូូវបានរថយន្តសង្គ្រោះរបស់ស្នងការខេត្តកណ្តាលដឹកយកទៅតម្កល់នៅ សាលសពមន្ទីរពេទ្យបង្អែកជ័យជំនះដើម្បីរង់ចាំបងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

រីឯររថយន្តត្រូវបានផ្នែកជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំតាមនីតិវិធីច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ