ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថខណ្ឌសែនសុខ ឃាត់ជនសង្ស័យ២នាក់ ករណីគ្រឿងញៀន

1 ឆ្នាំ មុន 44 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១និង 00នាទី កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួន យុវជន ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន។

ទី១ ឈ្មោះ រិន សាក់ ភេទប្រុស អាយុ ១៩ឆ្នាំ ។

 ទី២ ឈ្មោះ ហ៊ុន រិទ្ធរង្សី ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនបាននៅចំណុច ក្លឹបអាវាឡន ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ពួកគេទាំង ០២នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការដើម្បចាត់ការតាមច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ