ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌដូនពេញ បន្តអនុវត្តន៍អនុសាសន៍ សម្តេចតេជោ ឃាត់រថយន្តកែឆ្នៃទ្រុងខុសបច្ចេកទេស ៧៦គ្រឿង

3 ខែ មុន 132 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ២០១៨ គិចចាប់ពីម៉ោង០៨:០០នាទីព្រឹក រហូតដល់ម៉ោង២២ និង ០០នាទី

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហកាជាមួយមន្ទីរសាធារណការាជធានីភ្នំពេញ អនុវត្តន៍ យុទ្ធនាការឃាត់រថយន្តធុនធ្ងន់លើសចំណុះ និង រថយន្តកែឆ្នៃទ្រុងខុសបច្ចេកទេស នៅផ្លូវលេខ៤៧ មហាវិថីព្រះមុនីវង្ស តីរៈវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះនរោត្តម ជុំវិញរង្វង់មូលគួចកាណុង។
ជាលទ្ធផល៖ បានធ្វើការឃាត់រថយន្តសរុបចំនួន ៧៦គ្រឿងរួមមានៈ
១- រថយន្តធុនតូច(តូរីសដឹកសំពីងសំពោង)ចំនួន៤៧ គ្រឿង ( អប់រំណែនាំអោយត្រឡប់ទៅវិញ )
២- រថយន្តធុនធំ សង្ស័យតទ្រុង ចំនួន ១១គ្រឿង ( ក្រោយវាស់ជាក់ស្តែកឃេីញថាត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសរួចមក ក៏អោយត្រឡប់ទៅវិញ )
៣-រថយន្តធុនធំបេីកបរ នៅផ្លូវហាមឃាត់ចំនួន១៨គ្រឿង( អប់រំណែនាំអោយត្រឡប់ទៅវិញ ) ចំពោះរថយន្តដឹកលើសទម្ងន់ គឺតម្រូវអោយទំលាក់សំភារះចុះ អោយត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ទើបអនុញ្ញាតអោយត្រឡប់ទៅវិញផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ