ព្រឹតិ្តការណ៍ថ្មីៗ

ប្រាប់ថាទៅរៀន តាមពិតទៅដេកពូកមើលកុនពពាក់ពពូនគ្នាសោះ!

8 ខែ មុន 498 តូ សុផល

ភ្នំពេញ​៖​​ គណៈបញ្ជាការឯកភាពខណ្ឌចំការមន​ រួមទាំងកម្លាំងសម្ថកិច្ចខណ្ឌ​ ដឹកនាំកម្លាំងនឹងមានការសម្របសម្រួលដោយ

លោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ​ បានចុះធ្វើរដ្ឋបាលត្រួតពិនិត្យទីតាំងផ្ទះល្វែង​ មួយកន្លែង​ យីហោ​ Home Cinema ដែលបានបើកបញ្ជាំកុនគ្មានច្បាប់អនុញ្ញាត​ ដោយក្នុងកម្លាំងចម្រុះរបស់យើងបានឃាត់ខ្លួនយុវវ័យជនប្រុសស្រីចំនួន​ ១៩នាក់​ ដែលបានមកពពាក់ពពូូនគ្នាចូលមកមើលកុន​ និងបានដកហូតម៉ូតូជាច្រើនគ្រឿង។

ប្រតិបត្តិការ​នេះបានធ្វើឡើងកាលពីវេលាម៉ោង​ ២និង៣០នាទីរសៀល​ ថ្ងៃទី១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ដែលស្ថិតនៅចំណុចផ្ទះលេខអេហ្វ៣២​ ផ្លូវបេតុង​ ភូមិ៤​ សង្កាត់ទំនប់ទឹក​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

សមត្ថកិច្ចបានប្រាប់ភ្នាក់ងារយកព័ត៌មាន​ TNN  អោយដឹងថា​ ដោយបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា​ ទីតាំងរោងកុនខាងលើនេះមានក្មេងស្ទាវ​ជាសិស្សាសាលាមកពពាក់ពពូនគ្នាចូលមើលកុននៅក្នុងទីតាំងខាងលើ​ ដោយអ្នកខ្លះមើលក្នុងបន្ទប់មួយមានគ្នាតែ២នាក់​,​ បន្ទប់ខ្លះមានទាំងពូកដេកសំរាប់មើលកុនថែមទៀតផង។

ក្រោយពីបានទទួលសេចក្តីរាយការណ៍រួចមក​ កម្លាំងចម្រុះរបស់ខណ្ឌ​ បានរាយការណ៍ទៅព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ​ ដើម្បីសុំគោលការណ៍ចុះធ្វើរដ្ឋបាលនៅទីតាំងខាងលើនេះ។ ក្រោយពីបានរាយការណ៍ជូនរួចមក​ កម្លាំងចម្រុះរបស់ខណ្ឌ​បានដឹកនាំកម្លាំងសមត្ថកិច្ច​ និងសហការជាមួយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ​ បានចុះធ្វើរដ្ឋបាលត្រួតពិនិត្យនៅក្នុងរោងកុនខាងលើតែម្តង។

ជាលទ្ធផលនៃការចុះធ្វើរដ្ឋបាលត្រួតពិនិត្យទីតាំងខាងលើនេះ​ គឺគ្មានច្បាប់អនុញ្ញាតអោយធ្វើអាជីវកម្មត្រឹមត្រូវនោះទេ​ ជាពិសេស​ទៅទៀតនោះ​ គឺបានពង្វក់ស្មារតីសិស្សសាលាមួយចំនួនធ្វើអោយភហលេចការសិក្សា​ ឈ្លក់វង្វេងនឹងភាពសប្បាយរីករាយ​ ស្នេហាអូនបង​ ចូលទៅក្នុងទីតាំងបញ្ចាំកុននេះ។

ក្រោយពីធ្វើការត្រួតពិនិត្យរួចមក​ និងឃាត់ខ្លួនយុវវ័យជនប្រុសស្រីទាំង​ ១៩នាក់​ ដោយនៅក្នុងនោះមានម្ចាស់ទីតាំងរោងកុនចំនួន​ ៣នាក់​ ហើយកម្លាំងសមត្ថកិច្ចយើងបានដកហូតម៉ូតូចំនួន​ ១៥គ្រឿង​ បញ្ចូនទៅកាន់ប៉ុស្តិ៍នគរបាលទំនប់ទឹក​ និងធ្វើការអប់រំ​ និងហៅអាណាព្យាបាលមកធានាខ្លួនយកទៅវិញ។ ដោយឡែកទីតាំងខាងលើ​ ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ​ សម្រេចធ្វើការបិទទ្វារជាបណ្តោះអាសន្ន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ