ព្រឹតិ្តការណ៍ថ្មីៗ

ប្តីកំហូចប្រពន្ធតាមទាន់ភ័យពេកជិះរថយន្តឌុបស្រីស្នេហ៌បុករថយន្តបាឡែន(video)

1 ឆ្នាំ មុន 1 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

 

ភ្នំពេញ៖ យុវជនម្នាក់រួមដំណើរនិងនារីវយ័ក្មេងម្នាក់បើករថយន្តសេរីទំនើបមួយគ្រឿងតាមបណ្ដោយផ្លូវនរោត្តម  ក្នុងទិសដៅពីត្បូងទៅជើងបោះពួយយ៉ាងលឿនលុះមកដល់ចំនុចកើតហេតុខាងជើងវិមានឯករាជបានជ្រុលង្កូតទៅបុករថយន្តមួយគ្រឿងទៀតម៉ាកបាឡែនបើកបុរសម្នាក់បើកពីជើងទៅត្បូងបញ្ចាស់ទិសបណ្ដាលបុកពេញទំហឹងរងការខូចខាតទាំងសងខាងយ៉ាងដំណំនិងរបួសស្រាលម្នាក់ ហេតុការគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅវេលាម៉ោង2.20នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី26ខែឧសភាiឆ្នាំ2016 ស្ថិតក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ។

យោងតាមព័ត៍ពីកន្លែងកើតបានអោយដឹងថាគេឃើញយុវជនម្នាក់រួមដំណើរនិងនារីវ័យក្មេងម្នាក់បើករថយន្តឡង់រ៉ូវែពណ័សគ្មានស្លាកលេខពីត្បូងទៅជើងបោះពួយយ៉ាងលឿនខណះមកដល់ចំនុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តបាឡែនពណ័ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2.S1483បើកដោយបុរសម្នាក់ពីជើងទៅត្បូងបញ្ចាស់គ្នាពេញទំហឹងណ្ដាលអោយរថយន្តទាំង២រងការខូតខាតយ៉ាងដំំណំនិងម្ចាស់បាឡែនរងរបួសស្រាល។

ក្រោយកើតហេតុយុវជននិងនារីវ័យក្មេងបានចុះពីរថយន្តត្រូវបាននារីម្នាក់ទៀតវ៉ៃបោចសក់ប្រតាយប្រតប់គ្នាដោយស្រែកខ្លាំងថានាងឯងយកប្ដីអញធ្វើអោយសមត្ថកិច្ចនៅជិតនោះជួយអន្តរាគមន៍បំបែកចេញរួចយុវជននិងស្រីស្នេហ៍គេចខ្លួនបាត់ទៅ ប្រភពបន្តពីប្រពន្ធបានរៀបរាប់ថារូបគាត់បានតាមរហូតមកពីក្រោយប្ដីកំហូចដឹងខ្លួនថាខ្ញុំតាមបានលឿនបណ្ដាលទៅបុករថយន្តគេតែម្ដងទៅ៕

ក្រោយកើតហេតុភាគីទាំងសងខាងបានសំរួលគ្នាដោយភាគីខាងរថយន្តឡង់រ៉ូវែសុខចិត្តយករថយន្តបាឡែនជួសជុសឡើងវិញទាំងអស់ដើម្បីបញ្ចប់រឿងមិនរំខានដល់សមត្ថកិច្ច។ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

IMG-20160526-WA0032 IMG-20160526-WA0031 IMG-20160526-WA0024if (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ