ព្រឹតិ្តការណ៍ថ្មីៗ

ហួសថ្លែង! អធិការស្រុកសំរោងធ្វើដល់ថ្នាក់ហ្នឹង? ករណីរំលោភអនិតិជន បែរជាផ្អឹបសំណុំរឿង!

6 ខែ មុន 3918 តូ សុផល

ខេត្តតាកែវ៖ សំណុំរឿងរំលោភសេពសន្ថវ:មួយករណី ត្រូវបានលោក មឿង សារុន អធិការស្រុកសំរោង មិនកសាងបញ្ជូនទៅថ្នាក់លើទេ ហើយបែជាផ្អឹបទុក ជាថ្នូរនិងកៅអីចំនួន៣០ពីជនសង្ស័យទៅវិញ។

ករណីរំលោភសេពសន្ថវ:មួយដែលកើតឡើងកាលពីដើមឆ្នាំ២០១៦ នៅក្នុងភូមិកន្សោមក្លែង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ដែលក្មេងស្រីរងគ្រោះឈ្មោះ ខ សច បច្ចុប្បន្នរៀនថ្នាក់ទី១០ នៅវិទ្យាល័យ OSG តាយឹង យោងតាមសម្តីម្តាយរបស់ក្មេងស្រីរងគ្រោះឈ្មោះ ហួត ខុន បានឲ្យដឹងថា កូនស្រីរបស់គាត់ត្រូវបានជនសង្ស័យនៅផ្ទះក្បែគ្នារំលោភបានសម្រេចចំនួន២ដង លើកទី១ ក្នុង ខែ១១ចុងឆ្នាំ២០១៦ ខណៈពេលដែលកូនគាត់ទៅបេះផ្លែក្រសាំងនៅទួលខាងក្រោយភូមិ នឹងលើកទី២ ដើមឆ្នាំ២០១៧ នៅខាងក្រោយផ្ទះ ហើយបានគម្រាមកូនស្រីរបស់គាត់មិនអោយប្រាប់នណាទេ បើហ៊ានប្រាប់គេនឹងសម្លាប់ចោលទាំងអស់ ដែលជនសង្ស័យឈ្មោះ ឡី អាយុ២៥ ឆ្នាំ ជាអ្នករស់នៅក្បែគ្នា។

គាត់បន្តរទៀតថា គាត់អត់បានដឹងទេរឿងនេះទាល់តែកូនស្រីរបស់គាត់ពោះធំជិតគ្រប់ខែទៅហើយទើបគាត់ដឹង ហើយគាត់បានយកកូនគាត់ទៅលួចលាក់ឆ្លងទន្លេរនៅមន្ទីពេទ្យកាល់ម៉ែត្រ ដោយសំរាលបានកូនស្រីមួយ ហើយបច្ចុប្បន្ននេះកូនស្រីនេះមានអាយុ៣ខែទៅហើយ ក្រោយពេលបែកធ្លាយគាត់បានទៅដាក់ពាក្យបណ្តឹងនៅអធិការស្រុកសំរោង ហើយរហូតមកទល់ពេលនេះខាងអធិការនៅមិនទាន់មានចំណាត់ការបែបណាទៅលើជនសង្ស័យនៅឡើយ ហើយបែជាផ្អឹបសំណុំរឿងរបស់គាត់មិនបញ្ជូនទៅថ្នាក់លើទៀត ដោយក្នុងពាក្យបណ្តឹងគាត់ទាមទាសំណងចំនួន៥ពាន់ដុល្លា នឹងអោយសមត្ថកិច្ចអនុវត្តទៅតាមច្បាប់ទៅលើជនសង្ស័យ។

មន្ត្រីជំនាញព្រហ្មទណ្ឌ នៃអធិការស្រុកសំរោងជាច្រើននាក់ សុំមិនបញ្ចេញឈ្មោះ តាមពាក្យបណ្តឹងខាងលើគឺមន្ត្រីជំនាញបានធ្វើការសួរចម្លើយទៅលើជនសង្ស័ នឹងតាមសម្តីរបស់ក្មេងស្រីរងគ្រោះ គឺអាចសន្និដ្ឋានបានថា ជនសង្ស័យពិតជាបានរំលោភទៅលើក្មេងស្រីរងគ្រោះពិតមែន នឹងមានអង្គហេតុគ្រប់គ្រាន់អាចឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តតាកែវបាន ប៉ុន្តែសង្ស័យលោក មឿង សារុន អធិការស្រុកសំរោង មានការត្រូវរ៉ូវគ្នាជាមួយជនសង្ស័យទើបមិនអោយពួកគាត់បញ្ជូនសំណុំរឿងទៅ ហើយនិយាយថាភស្តុតាងមិនទាន់មានគ្រប់គ្រាន់ដើម្បីធ្វើការបញ្ជូនបាន ប៉ុន្តែលោកអធិការក៍មិនបានអោយមន្ត្រីជំនាញបន្តរនិតិវិធីស៊ើបអង្កេតលើសំណុំរឿងនេះទៀតដែរ។

ពាក់ព័ន្ធបញ្ហាខាងលើនេះ មិនអាចសុំការបំភ្លឺពីលោក មឿង សារុន អធិការស្រុកសំរោង បានទេដោយទូរស័ព្ទរបស់លោកខលពុំចូល។ ចំណែកលោក សួន ផុន ស្នងការរងទទួលបន្ទុកផែនយុត្តិធម៍កណ្តាលនៃស្នងការនគរបាលខេត្តតាកែវ បានឲ្យដឹងថា ករណីខាងលើជាករណីបទឧក្រឹតព្រោះក្មេងស្រីរងគ្រោះគឺជាអនិតិជន ចំពោះមន្ត្រីនគរបាលយុត្តិធម៍ដែលមិនមានចំណាត់ការរឺឃុបឃឹតជាមួយជនសង្ស័យ នឹងមិនបញ្ជូនសំណុំរឿងមកថ្នាក់លើដើម្បីស៊ើបអង្កេតនឹងស្រាវជ្រាវបន្តរគឺខុសធ្ងន់ធ្ងរខ្លាំងណាស់សម្រាប់ខ្លួនជាមន្ត្រីយុត្តិធម៍ ហើយលោកនឹងធ្វើការស្រាវជ្រាវស៊ើបអង្កេតនៅលើសំណុំរឿងនេះដើម្បីចាត់ការតាមនិតិវិធីច្បាប់។

យោងតាមប្រភពបែកធ្លាយពីអធិការស្រុកសំរោង បានឲ្យដឹងថាសំណុំរឿងនេះលោកអធិការស្រុកសំរោង បានទទួលសំណូកពីជនសង្ស័យចំនួន៣០ដែលភាគីជនសង្ស័យបានយកមកអោយអធិការដ្ឋាននៅដើមឆ្នាំ២០១៨នេះ ដែលមានលោក វង់ ង៉ែត អធិការងទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរណ៍ជាអ្នកទទួលពីភាគីជនសង្ស័យ។

ប្រសិនបើសមីភាគីមានអ្វីចង់បកស្រាយបំភ្លឺ TNN និងផ្សាយលម្អិតជូនម្តងទៀត……..!

ដោយ៖ សុខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ