ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំពិភាក្សាពន្លឿនការអនុវត្តនីតិវិធីក្នុងការជម្រះចេញ បញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ

8 ខែ មុន 130 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃច័ន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៨ វេលាម៉ោង ១៤,៣០នាទី

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពន្លឿនការអនុវត្តនីតិវិធីក្នុងការជម្រះចេញ បញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ រួមមាន ដី និងកន្លែងស្នាក់នៅ ដើម្បីប្រគល់ជូនប្រជាជន និងមន្រ្តីរាជការទទួលបានកម្មសិទ្ធិស្របច្បាប់ ។

 

កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំសាលាខណ្ឌដូនពេញ ដោយមានការចូលរួមពីលោក អភិបាលរងទទួលបន្ទុក លោក នាយករដ្ឋបាល មន្រ្តីការិយាល័យជំនាញ និងលោក លោកស្រីចៅសង្កាត់ទាំង១១ ផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ