ព្រឹតិ្តការណ៍ថ្មីៗ

ការិយាល័យច្រកចេញចូលតែមួយ ខណ្ឌសែនសុខ បាននិងកំពុងរង់ចាំបំរើប្រជាពលរដ្ឋទូទៅដោយក្តីសោមនស្សរីករាយ!

3 ខែ មុន 116 តូ សុផល

ភ្នំពេញ៖ ដើម្បីផ្សព្វផ្សាយព័ត៌មានអោយបានទូលំទូលាយ និងអោយកាន់តែយល់ច្បាស់ក្នុងការផ្តល់តម្លៃសេវា

ជូនប្រជាពលរដ្ឋ អាជីវករ សហគ្រាសធុនតូច សិស្ស និងនិស្សិត កន្លងមក រដ្ឋបាលខណ្ឌសែនសុខបានធ្វើផ្ទាំង ស្លាកតម្លៃសេវាទៅតាមវិស័យផ្សេងៗរបស់ការិយាល័យច្រកចេញចូលតែមួយប្រមាណ ៤៧ផ្ទាំងដាក់តាមមូលដ្ឋានខណ្ឌ ដោយចែកជា ០៣ប្រភេទ ដោយមានប្រភេទតូចបានដាក់នៅតាមបណ្តារផ្ទះមេភូមិ ប្រភេទមធ្យមដាក់តាមទីតាំងសាលាសង្កាត់ និងប្រភេទធំចំនួន ០៣ផ្ទាំង ដាក់នៅមុខទីតាំងផ្សារចំនួន ០៣ គឺផ្សារទឹកថ្លា ផ្សារដីហុយ និងផ្សារឈូកមាស ក្នុងទឹកដីខណ្ឌសែនសុខ ។

ពាក់ព័ន្ធនឹងការទទួលតម្លៃសេវានេះ រដ្ឋបាលខណ្ឌតែងតែប្រកាសផ្សព្វផ្សាយជូនប្រជាពលរដ្ឋក្នុងវេទិការសាធារណៈនានា និង ក្រុមការងាររបស់ការិយាល័យច្រក និងការិយាល័យប្រជាពលរដ្ឋ តែងតែចុះផ្សព្វផ្សាយព័ត៌មាននៅតាមគេហដ្ឋានរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដេរ ។

ការផ្តល់សេវាសាធារណៈខាងលើនេះ គឺមានប្រសិទ្ធិភាព ភាពសក្តិសិទ្ធ តម្លាភាព គណនេយ្យភាព រយៈពេលខ្លី ច្បាស់លាស់ អាចធ្វើជឿរទុកចិត្តបាន តម្លៃថោក និងប្រកបដោយគុណភាព ។

សូមប្រជាពលរដ្ឋទាំងអស់ អញ្ជើញមកទទួលសេវាផ្សេងៗនៅការិយាល័យច្រកចេញចូលតែមួយរបស់ខណ្ឌសែនសុខ ដោយមានកំណត់តម្លៃសេវា និងរយ:ពេលត្រឹមត្រូវ មានទីតាំងនៅក្នុងអគារដ្ឋបាលខណ្ឌសែនសុខ ស្ថិតក្នុងដីឡូត៌លេខ២៦២ ផ្លូវលេខ១០១៩(ផ្លូវហាណូយ) ភូមិរោងចក្រ សង្កាត់គោកឃ្លាង (ទល់មុខសាលាបឋមសិក្សាភ្នំពេញថ្មី) ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ