ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តសណ្តោង បុកបុរស២នាក់កំពុងជិះម៉ូតូរបួសធ្ងន់

6 ខែ មុន 127 តូ សុផល

ខេត្តព្រះសីហនុ៖ យោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចអោយដឹងថាជនរងគ្រោះ២នាក់ដែលជួបគ្រោះថ្នាក់ចរាចរណ៍

ពេលជិះម៉ូតូឆ្លងផ្លូវហើយត្រូវរថយន្តបុករងរបួសធ្ងន់ កាលពីល្ងាចថ្ងៃ​ទី១១ កុម្ភៈ​ ២០១៨​ លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ១៩២-១៩៣​ ក្នុង​ភូមិ​អូរតាប៉ាង​ ឃុំ​អូរឧកញ៉្ញាហេង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ បានស្លាប់ទាំង២នាក់ហើយ មិនអាចជួយសង្គ្រោះបានទេ។​

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង​រវាង​ រថយន្ត​ ០១គ្រឿង​ម៉ាក​ HINO ពណ៌ ក្រហម​ ពាក់ផ្លាកលេខ​ភ្នំពេញ​3C-7515 សណ្តោង​រុឺម៉ក​ដឹក​ទំនិញ​( អ្នកបើកបរ​មិនស្គាល់អត្តសញ្ញាណ​ ) មានទិសដៅពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះ​ទៅ​ ភ្នំពេញ​ លុះ​ដល់ចំណុចខាងលើ​ក៏បាន​បុក​នឹង​ម៉ូតូ​ ០១គ្រឿង​ម៉ាក​ HONDA​ C100 ពណ៌ ខ្មៅ គ្មានផ្លាកលេខ ដែលកំពុងបើកឆ្លងផ្លូវ បើកបរ​ដោយ​ឈ្មោះ​ បាត់​ សុខ​ ភេទ​ ប្រុស​ អាយុ​ ១៩ឆ្នាំ​ មុខរបរ​ កម្មករ​សំណង់​ មានទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ និងមាន​អ្នក​រួមដំណើ​ម្នាក់​ឈ្មោះ​ រៀម​ ភិរុណ​ ភេទ​ ប្រុស​ អាយុ​ ២០ឆ្នាំ​ មុខរបរ​ កម្មករ​រោងចក្រ​ មានទីលំនៅ​ដូច​អ្នក​បើកបរ​។

ក្រោយកើតហេតុអ្នកបើកបររថយន្តរត់គេចខ្លួន ហើយករណីនេះសមត្ថកិច្ចកំពុងបន្តនិតិវិធី ៕(សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះផង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ