ព្រឹតិ្តការណ៍ថ្មីៗ

ចុំ! រឿងអីលោក ផ្កាយ១ បាញ់ជាច្រើនគ្រាប់ ក្នុងផ្ទះចឹង?

8 ខែ មុន 390 តូ សុផល

ភ្នំពេញ ៖ ឧត្តសេនីយ៍ត្រីម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ

សហការណ៍ជាមួយកម្លាំនគរបាលខណ្ឌសែនសុខនាំខ្លួនយកទៅសាកសួរក្រោយពីផ្ទុះអាវុធជាច្រើនគ្រាប់នៅក្នុងផ្ទះរបស់ខ្លួនកាលពីម៉ោង១៨និង៣០នាទីល្ងាចថ្ងៃទី១០កុម្ភះ២០១៨នៅចំណុចផ្ទះលេខ៤៩៩ផ្លូវ១០០៣ភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

បុរសខាងលើឈ្មោះ ចាន់ ណារិន អាយុ ៥២ឆ្នាំមុខរបរនគរបាលមានតួនាទីជាអនុប្រធាននាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃស្នាក់នៅផ្ទះលេខ៤៩៩ផ្លូវ១០០៣ភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។មានស្រុកកំណើតភូមិអរិយ៍ក្សត្រ
ឃុំអរិយ៍ក្សត្រស្រុកល្វាឯមខេត្តកណ្តាល។

តាមប្រភពនៅក្បែកន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចថាកាលវេលាម៉ោងប្រហែល១៦និង២០នាទីស្រាប់តែបានឮសំឡេងផ្ទុះគ្រាប់កាំភ្លើងបាញ់ចេញពីផ្ទះបុរសខាងលើប្រហែល០៥ទៅ០៦គ្រាប់បង្ករភ្ញាក់ផ្អើដល់ប្រជាពលរដ្ឋជិតខាង
ពេលនោះក៍មានប្រជាពលរដ្ឋរាយការព៍ទៅសមត្ថកិច្ចមូលដ្ឋានអោយចុះទៅពិនិត្យនៅកន្លែងផ្ទះខាងលើថាបាញ់មូលហេតុអី្វ។
ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ភ្លាមៗកម្លាំងការិយា
ល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញសហការណ៍ជាមួយកម្លាំងនគរបាលខណ្ឌសែនសុខចុះដល់ផ្ទះកើតហេតុនិងបាននាំខ្លួនអ្នកបាញ់ខាងលើមកធ្វើការសាកសួរភ្លាមៗផងព្រមទាំងដកហូតបានអាវុធខ្លីមួយដើមម៉ាកCS98មានលេខ
០០២២៤៣ ។
នៅចំពោះមុខសមត្ថកិច្ចលោកឧត្តមសេនីយ៍បានប្រាប់ថាមុនកើតហេតុគាត់បានអង្គុយលើកៅអីនិយាយគ្នាលេងជាមួយក្រុមគ្រួសារតែក្រោយមកគាត់ក្រោកឈរស្រាប់តែកាំភ្លើងដែលគាត់សៀតនៅចង្កេះនោះទាក់និងកៅអីបណ្តាលអោយជ្រុះមកដីក៍រាកៃផ្ទុះមួយគ្រាប់តែម្តងទៅក្រោយមកក៍មានសមត្ថកិច្ចចុះទៅហៅគាត់មកសាកសួរ។

បច្ចុប្បន្នលោកឧត្តសេនីយ៍ខាងលើត្រូវបានបញ្ជូនយកទៅធ្វើការសាកសួរបណ្តោះអាសន្ននៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ