ព្រឹតិ្តការណ៍ថ្មីៗ

ចិន២នាក់ មកនៅស្រុកខ្មែរ ហើយមានកាំភ្លើងទៀត ចុងក្រោយ!

8 ខែ មុន 309 តូ សុផល

ភ្នំពេញ៖ជនជាតិចិន២នាក់ត្រូវបានកម្លាំព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួន

យកមកសាកសួរក្រោយពីសង្ស័យត្រួតពិនិត្យឃើញមានរក្សាទុកអាវុធខ្លីម៉ាកK59មួយដើមជាប់ខ្លួន។ករណីនេះកើតឡើងកាលពីម៉ោង០១និង៣០នាទីរំលងអាធ្រាត្យឈានចូលថ្ងៃទី១១ កុម្ភះ២០១៨នៅចំណុចផ្លូវបេតុងក្នុងបុរីញូថោនភូមិព្រៃទាសង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ។

ជនជាតិចិនខាងលើទី១ឈ្មោះ DAI XUN អាយុ ៣៧ឆ្នាំ
និងទី២ឈ្មោះPU YIJIANG អាយុ៣៣ឆ្នាំ ទាំង២នាក់ស្នាក់នៅក្នុងបុរីញូថោនភូមិព្រៃទាសង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីសមត្ថកិច្ចប្រាប់ថាមុនឃាត់ខ្លួនជនទាំង២នាក់ខណះកម្លាំសមត្ថកិច្ចល្បាតនៅចំណុចខាងលើស្រាប់តែឃើញជនជាតិចិនទាំង២នាកជិះម៉ូតូមួយគ្រឿងម៉ាកហុងដាអ៊ែប្លែក
ពណ៌ខ្មៅលាយក្រហមពាក់ស្លាកលេខភ្នំពេញ1AD-1679
ឌុបគ្នាដោយមានស្ពាយកបូបពាក់ជំហៀងខ្លួនផងដោយសង្ស័យក៍ឃាតមត្រួតពិនិត្យស្រាប់តែក្នុងកាបូបខាងលើឃើញមានកាំភ្លើងខ្លីមួយដើមម៉ាកK59មានគ្រាប់ចំនួន៥គ្រាប់ឃើញដូចនេះកម្លាំងសមត្ថកិច្ចក៍ឃាត់ខ្លួនជនជាតិចិនទាំង២នាក់ខាងលើតែម្តង។

បច្ចុប្បន្នជនជាតិចិនទាំង២នាក់ខាងលើត្រូវបានឃាត់ខ្លួនយកមកធ្វើការសាកសួរបណ្តោះអាសន្ននៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ