ព្រឹតិ្តការណ៍ថ្មីៗ

សូមសរសើរ! ចោរឆក់កាបូបជនបរទេស រត់មិនរួច ត្រូវរថយន្ត Highlander ដេញបុក ឃាត់ខ្លួនបានតែម្ដងៗ

5 ខែ មុន 228 តូ សុផល

រាជធានីភ្នំពេញ ៖ បុរស២នាក់ជិះម៉ូតូម៉ាក Dream សង់ធ្វើសកម្មភាពឆក់ជនបរទេសមិនបានសម្រេច

ក៏ត្រូវបានរថយន្តដេញបុកម៉ូតូជនសង្ស័យ២នាក់នោះដួល ត្រូវសមត្ថកិច្ចចាប់បានម្នាក់ នឹងម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ ព្រះសុរាម្រិត កែងផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សាក្សីដែលជាអ្នកឃើញហេតុការណ៍ផ្ទាល់បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនជាតិបាំរាំងប្រុសស្រីមួយក្រុមមានគ្នា ៧នាក់ ដើរនៅលើសួនហើយក៏ដើរឆ្លងថ្នល់ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាក Dream សេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1FP-5327 បានធ្វើសកម្មភពឆក់កាបូបពីជនបរទេសធ្វើឲ្យជនបរទេសនោះដួល តែមិនបានសម្រេចហើយព្យាយាមជិះរត់គេចខ្លួនក៏រថយន្ត Highlander មួយគ្រឿងឃើញភ្លាម ក៏បើកដេញបុកពីក្រោយម៉ូតូជនសង្ស័យនោះបណ្តាលឲ្យដួលហើយបាក់កាត់តាប៉ូម៉ូតូចាប់បានម្នាក់ ចំណែកជនសង្ស័យដែលជាអ្នកបើកម៉ូតូនោះ បានរត់គេចខ្លួនបាត់ស្រមោលឈឹងនៅសល់ទុកតែម៉ូតូនឹងអ្នកជិះពីក្រោយ ។

ជនរងគ្រោះឈ្មោះ​ LOUISE អាយុ៦០ឆ្នាំ ជនជាតិបារាំង។ ចំណែកជនសង្ស័យជិះពីក្រោយជាអ្នកធ្វើសកម្មភាពនោះ ឈ្មោះ ឈី ឆៃ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលនៅម្តុំកៀនស្វាយក្រៅ ស្រុកកំណើតនៅ ភូមិទ្រា ស្រុកមេសាង ខេត្តព្រៃវែង ។ រីឯបក្សពួកដែលជាម្ចាស់ម៉ូតូ Dream ស្លាកលេខភ្នំពេញ 1FP-5327 និងជាអ្នកបើកធ្វើសកម្មភាពនោះមានឈ្មោះ ភ័ក្ត្រ អាយុប្រហែលជា ១៨ឆ្នាំ ស្នាក់នៅ ខេត្តកណ្តាល បច្ចុប្បន្នរត់គេចខ្លួន ។

ក្រោយពេលកើតហេតុជនបរទេសក៏ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៏នគរបាលចតុមុខ ដើម្បីឲ្យសមត្ថកិច្ចធ្វើការកំណត់ មុខសញ្ញាស្វែងរកបក្សពួកជនសង្ស័យ យកទៅធ្វើការដាក់ទោសទៅតាមផ្លូវច្បាប់ ៕ AhBoYz៚

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ