ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់រថយន្តដឹកសំពីសំពោងខុសបច្ចេកទេស ៤៧គ្រឿង

8 ខែ មុន 176 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០១៨ គិចចាប់ពីម៉ោង០៨:០០នាទីព្រឹក រហូតដល់ម៉ោង២២:០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហកាជាមួយមន្ទីរសាធារណការាជធានីភ្នំពេញ អនុវត្តន៍ យុទ្ធនាការឃាត់រថយន្តធុនធ្ងន់លើសចំណុះ និង រថយន្តកែឆ្នៃទ្រុងខុសបច្ចេកទេស នៅផ្លូវលេខ៤៧ មហាវិថីព្រះមុនីវង្ស តីរៈវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះនរោត្តម ជុំវិញរង្វង់មូលគួចកាណុង។

ជាលទ្ធផល៖
បានធ្វើការឃាត់រថយន្តសរុបចំនួន ៤៧គ្រឿងរួមមានៈ
១- រថយន្តធុនតូច(តូរីសដឹកសំពីងសំពោង)ចំនួន៣៥ គ្រឿង ( អប់រំណែនាំអោយត្រឡប់ទៅវិញ )
២- រថយន្តធុនធំ សង្ស័យតទ្រុង ចំនួន ១២គ្រៀង ( ក្រោយវាស់ជាក់ស្តែកឃេីញថាត្រឹមត្រូវតាមលក្ខណៈបច្ចេកកទេសរួចមក ក៏អោយត្រឡប់ទៅវិញ )។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ