ព្រឹតិ្តការណ៍ថ្មីៗ

ម៉ោងនេះទៅហើយ! នៅតែមានអ្នកបើកបរបញ្ច្រាសទិស នៅរង្វង់មូលជុំវិញវិមានឯករាជ្យ

3 ខែ មុន 139 តូ សុផល

ភ្នំពេញ៖ យុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ ត្រូវបានផ្សព្វផ្សាយ តាមទូរទស្សន៍ វិទ្យុ  និងតាមបណ្តាញផ្សព្វផ្សាយនានាព្រោងព្រាត

ដើម្បីបញ្ជ្រាបអោយបងប្អូនប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ ហើយចូលរួមអនុវត្តន៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយ ការកកស្ទះ និង កាត់បបន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងរាល់ថ្ងៃ។

រហូតមកដល់ម៉ោងនេះទៅហើយនៅតែមានបងប្អូនមួយចំនួន នៅតែបំពាន មិនចូលរួមអនុវត្តន៍អោយមានប្រសិទ្ធភាពនៅឡើយ។ ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន នៅតែបន្តខិតខំប្រឹងប្រែងអប់រំណែនាំ និងអនុវត្តន៍ច្បាប់ចរាចរណ៍រហូតដល់បងប្អូនយើងបានយល់ដឹង ដើម្បីអោយសង្គមជាតិយើងបានស៊ីវិល័យដូចប្រទេសរីកចំរើនមួយចំនួន។

ជាក់ស្តែង នៅថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០១៨ ចាប់ពីម៉ោង៧ និង ០០នាទី ដល់ម៉ោង២២ និង ០០នាទីកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ  ក្រោមការបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាស ទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុង សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជាលទ្ធផល  បានធ្វើការឃាត់យានយន្តសរុបចំនួន១៥ គ្រឿង
រួមមានៈ
១- ម៉ូតូចំនួន១៥ គ្រឿង
២- រ៉ឺម៉កម៉ូតូកង់បីចំនួន ( គ្មាន )គ្រឿង
៣- រថយន្ត ( គ្មាន ) គ្រឿង


បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី ។

លោក សុខ ពេញវុធ អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីអោយក្រុងភ្នំពេញក្លាយជាទីក្រុងស៊ីវិល័យ កាត់បន្ថយការកកស្ទះ និង គ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតមានរៀងរាលថ្ងៃ ការគោរពច្បាប់ចរាចរណ៍ ផ្តើមចេញពីខ្លួនយើងម្នាក់ “គោរពច្បាប់ចរាចរណ៍ គឺស្រលាញ់ជីវិតខ្លួនឯង និង អ្នកដទៃ”៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ