ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តធុនធ្ងន់សរុបបានចំនួន ១០៤គ្រឿង ត្រូវអាជ្ញាធរខណ្ឌសែនសុខបានត្រួតពិនិត្យ

1 សប្តាហ៍ មុន 290 តូ សុផល

ភ្នំពេញ៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងចូលរួមអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកអោយបានតឹងរឹង

ក្នុងរយៈពេល ០៣ថ្ងៃ ចាប់ពីវេលាម៉ោង ០០នាទីយប់ ថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០១៨នេះ គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានបើកប្រតិបត្តិការដាក់កម្លាំងចម្រុះចុះត្រួតពិនិត្យរថយន្តធុនធ្ងន់ខុសលក្ខណៈបច្ចេកទេសនៅចំណុចផ្លូវណ័រប្រីត សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ(កែងប្រឡាយបារាំង ព្រំប្រទល់ខណ្ឌមានជ័យ) ។

ជាលទ្ធផលរយ:ពេល ០៣ថ្ងៃ បានត្រួតពិនិត្យរថយន្តសរុបចំនួន ១០៤គ្រឿង ក្នុងនោះ រថយន្តដែលត្រឹមត្រូវចំនួន ៩៩គ្រឿង និងរថយន្តខុសលក្ខណៈបច្ចេកទេសសរុបចំនួន ០៥គ្រឿង បច្ចុប្បន្ននេះ បានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីវាស់វែងកាត់ទ្រុងអោយត្រឹមត្រូវតាមលក្ខណ:បច្ចេកទេស ដោយឡែក បានធ្វើកិច្ចសន្យាអប់រំណែនាំដល់ម្ចាស់រថយន្តចំនួន ១៩គ្រឿង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ