ព្រឹតិ្តការណ៍ថ្មីៗ

គណ:បញ្ជាការឯកភាពខណ្ឌសែនសុខបានដាក់កម្លាំងល្បាតក្នុងមូលដ្ឋាន ដើម្បីថែរក្សាការពារសន្តិសុខ សុវត្ថិភាព និងបង្រ្កាបបទល្មើសផ្សេងៗជូនប្រជាពលរដ្ឋ

8 ខែ មុន 195 តូ សុផល

ភ្នំពេញ៖ ជារៀងរាល់ថ្ងៃ និងរាល់យប់ គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ

លោកវរៈសេនីយ៍ទោ ហួរ ម៉េងវ៉ាង អធិការនគរបាលបាលខណ្ឌ និងលោក ព្រុំ សក្តា មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌបានសហការដាក់កម្លាំងចុះត្រួតពិនិត្យ និងជិះល្បាតតាមគោល ដៅសំខាន់ៗក្នុងភូមិសាស្ត្រខណ្ឌ ដើម្បីថែរក្សាការពារសន្តិសុខ សុវត្ថិភាពជូន និងជួយសម្រួលចរាចរណ៍ រៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសរៀងរាល់យប់ គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌបានដាក់កម្លាំងចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន និងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកទៅតាមគោលដៅដែលបានកំណត់ ដើម្បីទប់ស្កាត់ប្រង្កាបបទល្មើសផ្សេងៗដែលអាចកើតមានឡើងក្នុងមូលដ្ឋានខណ្ឌ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ