ព្រឹតិ្តការណ៍ថ្មីៗ

កំណាត់ផ្លូវលេខ២៧១ ត្រូវបានបោសសម្អាតដី និងសម្រាម ដើម្បីបរិស្ថាន អនាម័យ និងសោភ័ណ្ឌភាពរាជធានីភ្នំពេញ

3 ខែ មុន 72 តូ សុផល

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ

នៅថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងព្រឹកថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៨ រដ្ឋបាលខណ្ឌសែនសុខ សហការជាមួយក្រុមហ៊ុនស៊ិនទ្រីប្រចាំខណ្ឌបានដាក់កម្លាំងចុះបោស សម្អាតដីសម្រាមលើទ្រូង និងចិញ្ចើមផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ពីចំណុចស្ពានអាកាស ៧មករា (ស្ពានអាកាសពេទ្យលោកសង្ឃ) ដល់ព្រំប្រទល់ខណ្ឌមានជ័យ ដើម្បីចូលរួមថែរក្សាបរិស្ថាន និងអនាម័យអោយបានល្អស្អាត ហើយរដ្ឋបាលខណ្ឌនឹងបន្តចុះបោសសម្អាតនៅតាមបណ្តោយផ្លូវសំខាន់ៗមួយចំនួននៅក្នុងមូលដ្ឋានខណ្ឌជាបន្តបន្ទាប់ទៀត ។ 


ជាមួយនេះ រដ្ឋបាលខណ្ឌសែនសុខសូមអំពាវដល់បងប្អូនប្រជាពលរដ្ឋដែលររស់នៅក្នុងមូលដ្ឋានខណ្ឌទាំងអស់ មេត្តាចូលរួមសហការជាមួយអាជ្ញាធរក្នុងការថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យ និងបរិស្ថានអោយបានល្អ ដើម្បីសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ក៏ជាសោភ័ណ្ឌភាពក្នុងរាជធានីភ្នំពេញរបស់យើង ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ