ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធដឹកនាំកម្លាំង បន្តអនុវត្តន៍ យុទ្ធនាការឃាត់រថយន្តធុនធ្ងន់លើសចំណុះ និង រថយន្តកែឆ្នៃទ្រុងខុសបច្ចេកទេស ២៨គ្រឿង

8 ខែ មុន 239 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០១៨ ចាប់ពីម៉ោង០៦:០០នាទីដល់ម៉ោង២៣:០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បន្តអនុវត្តន៍ យុទ្ធនាការឃាត់រថយន្តធុនធ្ងន់លើសចំណុះ និង រថយន្តកែឆ្នៃទ្រុងខុសបច្ចេកទេស នៅផ្លូវលេខ៤៧ មហាវិថីព្រះមុនីវង្ស តីរៈវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះនរោត្តម ជុំវិញរង្វង់មូលគួចកាណុង។

ជាលទ្ធផល៖
បានធ្វើការឃាត់រថយន្តសរុបចំនួន២៨ រឿង
រួមមានៈ
១- រថយន្តធុនតូច(តូរីសដឹកសំពីងសំពោង)ចំនួន០៦រឿង (អប់រំណែនាំអោយត្រឡប់ទៅវិញ )
២- រថយន្តទ្រុង ចំនួន១០ គ្រឿង ( អប់រំណែនាំអោយត្រឡប់ទៅវិញ )
៣-រថយន្តធំ និង រថយន្តស្ទួច ចំនួន០៩ គ្រឿង ( អប់រំណែនាំអោយត្រឡប់ទៅវិញ )
៤- រថយន្តដឹកត្រី និងដឹកដី ចំនួន០៣ គ្រឿង បានយកមករក្សាទុកនៅសាលាខណ្ឌដូនពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី ។

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ