ព្រឹតិ្តការណ៍ថ្មីៗ

ខណ្ឌសែនសុខ និងខណ្ឌព្រែកព្នៅ បានប្រារព្ធពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង

2 សប្តាហ៍ មុន 91 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨

គណៈកម្មាធិការគណបក្សប្រជាជនខណ្ឌសែនសុខ និងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានប្រារព្ធពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អនុប្រធានគណៈកម្មាធិការបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារជួយខណ្ឌព្រែកព្នៅ ឯកឧត្តម ម៉ម ប៊ុនហេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ និងឯកឧត្តម ជា ជេដ្ឋ បេក្ខភាពសមាជិកព្រឹទ្ធសភា ។ 


ពិធីជួបជុំសមាជិកសមាជិកាអង្គបោះឆ្នោត មានក្រុមប្រឹក្សាសង្កាត់ក្នុងតំណែង តំណាងរាស្ត្រ ក្នុងតំណែង ដើម្បីបង្ហាញពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងយុទ្ធសាស្ត្រដែលឈានទៅដណ្តើមជោគជ័យក្នុងការបោះឆ្នោតខាងមុខនេះ ដោយយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ថ្ងៃទី២៤ ខែកុម្ភៈ ជាថ្ងៃ(ស) ហើយថ្ងៃទី២៥ ខែកុម្ភៈ ជាថ្ងៃបោះឆ្នោត និងមិនមានការហែរក្បួនឃោសនាតាមដងផ្លូវសាធារណៈក្នុងយុទ្ធនាការបោះឆ្នោតនោះឡើយ ។ 


សូមបញ្ជាក់ថា: ការិយាល័យ
បោះឆ្នោត សរុបទូទាំងប្រទេសមានចំនួន ៣៣ការិយាល័យ ដោយឡែកអង្គបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងតំណែងចំនួន ១១.៦៩៥នាក់ និងតំណាងរាស្ត្រក្នុងតំណែងចំនួន ១២៣រូប ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ