ព្រឹតិ្តការណ៍ថ្មីៗ

១៦ម៉ោង បំបែក សំណុំរឿងករណីរំលោភសម្លាប់

2 ខែ មុន 241 តូ សុផល

ខេត្តត្បូងឃ្មុំ៖ រយៈពេល១៦ម៉ោង ក្រោយថ្ងៃទី ០៩ ខែកុម្ភះ ឆ្នាំ ២០១៨ នគរបាលខេត្តត្បូងឃ្មុំ ក្រោមទបញ្ជាដ៏ម៉ឺីងម៉ាត់របស់លោកឧត្តមសេនីយ៏ បែន រ័ត្ន ស្នងការខេត្តត្បូងឃ្មុំ

បានបំបែកករណី បានបំបែកករណីរំលោភសម្លាប់ នៅភូមិដងកាំបិត ឃុំស្រឡប់ ស្រុក និងខេត្តត្បូងឃ្មុំ នេះហើយ។

នៅវេលាម៉ោង១៨:៣០នាទី កម្លាំងប៉ុស្តិរដ្ឋបាលឃុំស្រឡប់ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដឹកនាំដោយលោកវរសេនីយ៏ទោ សួស ស៑ាងលី បានទទួលពត៏មានឋមពីប្រជាពលរដ្ឋថា មានករណីសម្លាប់មនុស្សស្រី ឈ្មោះ ស្មាន ជះ អាយុ៤៨ឆ្នាំ (ជនជាតិខ្មែរឥស្លាម) បន្ទាន់នោះដែរលោកឧត្តមសេនីយ៏ទោ បែន រត្ន័ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចាត់បញ្ជាទៅលោកឧត្តមសេនីយ៏ត្រី ប្រាក់ ប៑ុនណុន ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌ និង លោក វរសេនីយ៏ទោ ចក់ សុខកៅ នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងសហការីជំនាញ ចុះសហ ការ ជាមួយស្រុកបើកការសុើបអង្កេតបន្ទាន់ ៗ ភ្លាមនោះយើងបាន កំណត់មុខសញ្ញាសង្ស័យម្នាក់ ។

បន្ទាប់ពីវិភាគកន្លែងកើតហេតុនិងប្រមូលផ្តុំព៏តមានយើងឈានទៅចាប់ជន ជាតិចាមម្នាក់ទៀត(ជនទី២)ដែលជាឃាតករ ឈ្មោះហាប់ យ៉ាន ដែលជាប់សង្ស័យករណី រំលោភសម្លាប់តែម្នាក់ឯង។ជននេះធ្លាប់រំលោភនារីរងគ្រោះរហូតមានផ្ទៃពោះ៤ខែម្តងហើយ តែក្រុមគ្រួសារសងខាង សម្រួលរំលូតកូនចេញដើម្បីបញ្ចប់រឿង ។បន្តបន្ទាប់មកជននេះតែងតែគម្រាមសម្លាប់ជាញឹកញាប់ ។


រីឯជនទី១ឈ្មោះ តាំ ឡេស អាយុ៥៦ឆ្នាំ (បងថ្លៃជនរងគ្រោះ) មានទីលំនៅភូមិអូរជុំ ឃុំ ថ្មអណ្តើក ស្រុកចិត្តបុរី ខេត្តក្រចេះ គឺជាសាក្សីសំខាន់បំផុត ក្នុងករណីនេះ។ព្រោះគាត់បានមកស្នាក់នៅផ្ទះជនរងគ្រោះបាន២យប់ក្នុងយប់កើតហេតុនេះតែម្តង។

បច្ខុប្បន្នកម្លាំងជំនាញ បាននឹងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនិតិវិធី
អត្ថបទ ដំរី ស
រូបភាព ចក្រី០១ នាគក្រហម០១

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ