រថយន្តក្រុមហ៊ុនដឹកអ្នកដំណើរ ចំនួន៤គ្រឿង ដឹកសុទ្ធតែទំនិញគេចពន្ធ

8 ខែ មុន 202 តូ សុផល

បន្ទាយមានជ័យ៖ ថ្ងៃពុធ ៧រោច ខែមាឃ នព្វសក័ ព.ស២៥៦១ ត្រូវនិងថ្ងៃទី០៧ ខែកុម្ភះ គ.ស២០១៨ វេលាម៉ោង១៤.១៥នាទីកម្លាំងចម្រុះដឹកនាំដោយលោកព្រះរាជអាជ្ញារង តេង សម័យ សហការជាមួយសាខាគយ និងរដ្ឋាករខេត្ត សាខាកាំកុងត្រូលខេត្ត រួមជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការ រងកងរាជអាវុធហត្ថខេត្ត បានធ្វើការត្រួតពិនិត្យទំនិញរត់គេចពន្ធ ដែលដឹកជញ្ជូនដោយក្រុមហ៊ុនដឹកអ្នកដំណើរចំនួន ០៣ រួមមាន ៖ -ក្រុមហ៊ុនអាស៊ីបូពារ៍ -ក្រុមហ៊ុនហ៊ាតុង -និងក្រុមហ៊ុនអិលធីស៊ី ចំនួន ០៤គ្រឿង ។ លទ្ធផលនៃការត្រួតពិនិត្យ ៖

១-រថយន្តក្រុងក្រុមហ៊ុន ហ៊ាតុងៈ ចំនួន ០១គ្រឿង ដឹកជញ្ជូន ៖
-ប្រហិតសាច់មាន់ចំនួន ២០ការ៉ុង -ប្រហិតសាច់ត្រី ចំនួន ៧០កេះ -ស្ករធុង (មេស្ករ)
ចំនួន ៨០ធុង -ពោះវៀនជ្រូក ចំនួន ០៣កេះ -កាបូប ចំនួន ០៥ការ៉ុង ។
២-រថយន្តក្រុងក្រុមហ៊ុនអិលធីស៊ី( LTC) : ចំនួន ០១គ្រឿង ដឹកជញ្ជូន ៖
-សារ៉ុង ចំនួន ៥៥ការ៉ុង -សាប៊ូ ចំនួន ១៣កេះ -មុង ចំនួន ២២ដុំ -កន្សែង ចំនួន ១៧ដុំ –
អំបោស ចំនួន ០២ដុំ កម្រាល ចំនួន ០៤កេះ -ទឹកក្រអូប ចំនួន ០៤កេះ ។
៣-រថយន្តក្រុងក្រុមហ៊ុន អាស៊ីបូពារ៍ៈ ចំនួន ០២គ្រឿង ដឹកជញ្ជូន ៖
-គ្រឿងផ្សំផលិតឡេរលាបស្បែក ចំនួន ០៧កេះ -ខោ អាវ ចំនួន ០៩ការ៉ុង -ឈើប្រវែង ០២ម៉ែត ចំនួន ០៦សន្លឹក -កម្រាលអាវម៉ូតូ ចំនួន ០១ដុំ -ត្រីសាលម៉ុន និងពងត្រី ចំនួន ០១កេះ -ត្រីក្រឹម ចំនួន ០៣កេះ -ខោ អាវ ចំនួន ២៤ការ៉ុង -គ្រឿងកាឡៃ ចំនួន ០៣កេះ -នំ ចំនួន ០៣កេះ។

ក្រោយធ្វើការត្រួតពិនិត្យរួចរាល់ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿង បញ្ជូនរថយន្តទាំង ០៤គ្រឿង រួមជាមួយវត្ថុតាង ទៅសាខាគយ និងរដ្ឋាករខេត្ត និងសាខាកាំ កុងត្រូលខេត្ត ដើម្បីចាត់ការតាមនីតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ