ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរខណ្ឌសែនសុខពង្រីកជួសជុលស្ថាបនាបើកផ្លូវចាក់បេតុងមួយខ្សែប្រវែង ៤៩០ម៉ែត្រ ជូនប្រជាពលរដ្ឋក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី

2 សប្តាហ៍ មុន 334 តូ សុផល

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងមានការចូលរួមពីសប្បុរសជន និងប្រជាពលរដ្ឋ

រដ្ឋបាលខណ្ឌសែនសុខបានដាក់គ្រឿងចាក់រុះរើរបងដើម្បីធ្វើការពង្រីកជួសជុលស្ថាបនាបើកផ្លូវលេខ១៩២៦ ចាក់បេតុងប្រវែង ៤៩០មែត្រ ទទឹង ០៨ម៉ែត្រ ចាប់ពីកំណាត់ផ្លូវលេខ១៩២៨(ផ្លូវឧកញ៉ា ម៉ុងឬទ្ធី) ចូលទៅផ្លូវបេតុងក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់នោះ ។
សូមបញ្ជាក់ថា : ស្ថានភាពផ្លូវលេខ១៩២៦ ជាក់ស្ដែងពីមុនមានទទឹង ០៣ម៉ែត្រប៉ុណ្ណោះ ហើយមានលំបាកបញ្ហាប្រព័ន្ធលូបង្ហូរទឹកស្អុយ បញ្ហាទឹកស្អាត និងអគ្គិសនីសម្រាប់ប្រើប្រាស់ ដោយមើលឃើញការលំបាករបស់ប្រជាពលរដ្ឋក្នុងតំបន់នោះ និងមានការចូលរួមពីសប្បុរជន និងប្រជាពលរដ្ឋអមសងខាងផ្លូវ ទើបរដ្ឋបាលខណ្ឌសម្រេចធ្វើការពង្រីកបើកផ្លូវនេះ ទៅតាមការវាស់វែងក្នុងប្លង់គោល LMAP របស់រាជធានីភ្នំពេញ អោយរួចរាល់រយ:ពេល ០៣ខែខាងមុខនេះ ។
ជាមួយនេះ រដ្ឋបាលខណ្ឌសែនសុខសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវលេខ១៩២៦ ខាងលើនេះ មេត្តាចូលរួមសហការជាមួយអាជ្ញាធរ ដោយរុះរើយ៉ាប សម្ភារ ទំនិញ និងសំណង់ផ្សេងចេញពីចិញ្ចើមផ្លូវដើម្បីអោយការងារស្ថាបនាជួសជុលចាក់បេតុងផ្លូវនេះ ឆាប់សម្រេចបានរួចរាល់ទៅតាមការគ្រោងទុក ។
*នៅថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ។

អាជ្ញាធរ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ