ព្រឹតិ្តការណ៍ថ្មីៗ

កញ្ញា សូដានីតា លេបថ្នាំសម្លាប់ខ្លួន ដោយសារអ្វី?

10 ខែ មុន 4903 តូ សុផល

Breaking News: មុននេះ បន្តិច TNN ទទួបានព័ត៌មានថា តារាសម្ដែង និងបង្ហាញម៉ូដ កញ្ញា សូដានីដា បានលេបថ្នាំសម្លាប់ខ្លួន និងបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ។ជុំវិញព័ត៌មានលម្អិត ដែលនាំអោយ កញ្ញា សូដានីដា តូចចិត្តស្អិតទ្រូង គិតខ្លីប្រល័យជីវិតខ្លួនឯងដោយការលេបថ្នាំសម្លាប់ខ្លួននោះ អង្គភាពយើង មិនទាន់ទទួលបានការស្រាយបំភ្លឺពី សាច់ញាតិ ឬ កញ្ញាផ្ទាល់នៅឡើយដោយ ទូរស័ព្ទគ្មានអ្នកទទួល។

តារាសម្ដែង និងជាម៉ូដ ដែលលំដាប់ជួរមុខកញ្ញា សូដា នីតា តែងតែងលេចមុខក្នុងកម្មវិធីធំៗជាច្រើន រាប់មិនអស់ ជាមួយការសម្ដែង អមនឹងការបង្ហាញរូបរាងយ៉ាងស្រស់ស្អាតរបស់កញ្ញា ។

គួរបញ្ជាក់ផងដែេរថា កាលពីថ្មីៗនេះ កញ្ញា ទើបតែទទួលបាននូវ ជំនួញ​ថ្មី​ “ដានីតា គុជ​ខ្យង”​ ជា​ឈ្មោះ​​ម្សៅ​មួយ​ប្រភេទ​ ឈរ​ឈ្មោះដោយ​ តារា​សម្តែង​ សូដា​ នីតា ដែល​បាន​នាំ​ចូល​មក​ពី​ប្រទេស​កូរ៉េ។ ជោគជ័យទាំងវិស័យសិល្បះ និង និងមុខជំនួញ ម្តេចគិតខ្លីលេបថ្នាំសម្លាប់ខ្លួនបែបនេះ?

តាមការបង្ហោះសារតាមរយៈAccount Facebook ផ្ទាល់ខ្លួនកាលពីកន្លងទៅ គាត់រៀបរាប់ថា ឆ្លង​កាត់​ឆាក​ជីវិត​ជា​សិល្ប​ការិនី​ប្រមាណ​១០​ឆ្នាំ ជាតារា​សម្ដែង និង​ជា​ពិធីការិនី វាមាន​ការ​លំបាក​ច្រើន​ណាស់​ ត្រូវ​ធ្វើ​ការ​រក​ស៊ី​ដូច​នឹង​ប្រិយមិត្ត​ដែរ មិន​ត្រឹម​ប៉ុណ្ណឹង ថែម​កម្រិត​ខ្លួន​ឯង​លើ​បញ្ហា​នានា​ទៀត មិន​ថា​ដេក​ដើរ ឈរ​អង្គុយ ឬ​និយាយ​ស្ដី​ឡើយ ជីវិត​បែប​នេះ គឺលំបាក​ជាង​សាមញ្ញ​ជន​ទៅ​ទៀត

“ខ្ញុំ​ថា​ធម្មតា​ត្រូវ​រក​ស៊ី​ធ្វើការ​ដូច​គេ​ដូច​ឯង ខ្ញុំ​គិត​យើង​ខ្ញុំ​យ៉ាប់​អ្នក​ធម្មតា​ទៅ​ទៀត ត្រូវ​ធ្វើ​ការ​មិន​ស្គាល់​យប់​ថ្ងៃ ហើយ​យើង​ខ្ញុំ​ថិត​នៅ​ក្នុង​ភ្នែក​មហាជន ចង់​និយាយ ចង់​ធ្វើ​អី ចង់​ទៅ​ណា ចង់​យំ​ចង់​សើច ចង់​មាន​សង្សារ​ស្នេហា​បណ្ដើរ​ទៅ​ណា​ក៏​មិន​បាន ពេល​ខ្លះ យើង​ខ្ញុំ​មិន​ដែល​ស្គាល់​ផង គេ​ស្អប់​គេ​មិន​ចូល​ចិត្ត គេ​និយាយ​ចេះ​និយាយ​ចុះ”។

ហើយនេះ ជាសារចុងក្រោយ មុននិងលិចលឺព័ត៌មានពីការលេបថ្នាំសម្លាប់ខ្លួនរបស់កញ្ញា៖

មនុស្សរស់នៅរាល់ថ្ងៃ ប្រាថ្នាក្តីសុខ ក្តីស្រលាញ់ ក្តីនឹក ពីមនុស្សដែលស្គាល់ មនុស្សខ្ញុំ ខ្ញុំតែងតែអោយពេលវេលា ក្តីស្រលាញ់របស់ខ្ញុំទៅអ្នកដ៏ទៃគ្រប់ៗគ្នាដែលខ្ញុំស្គា់ល់ , តែគេវិញ គេមិនដែលខ្វល់ខ្វាយពីយើងឡើយ ទោះយើងធ្វើល្អក៏គេមើលរំលង មនុស្សគ្រប់គ្នាគឺគង់នឹងស្លាប់ ចុះពេលនៅរស់មុិកក៏មិនធ្វើល្អនឹងគ្នា? មិនអោយសេចក្តីសុខអោយគ្នាទៅ ចាំបាច់អី មានអ្នកស្លាប់ ហើយម្នាក់និយាយថាស្តាយក្រោយ ហើយមកនិយាយថាសុំទោស ធ្វើអី ? តើសុំទោសមនុស្សស្លាប់ វាបានផលប្រយោជន៍អីទៅ ? តើអ្នកស្លាប់ អាចងើបមក លើកលែងទោសអោយយើងបានទេ ? មនុស្សយើងរស់នៅកើតទុក្ខច្រើនជាងសុខ ពេលស្លាប់ទៅគឺមានតែបុណ្យនឹងបាប ដែលទៅ តាមជាមួយកម្មពារ សូមអោយបងប្អូនដែលបានអានហើយ រស់នៅគួរចេះលើកលែងអោយគ្នាផង ! ស្រលាញ់បងប្អូនទាំងអស់គ្នា !!!

អង្គភាព TNN និងព្យាយាមទំនាក់ទំនង ទៅសាច់ញាតិ និងកញ្ញាផ្ទាល់ដើម្បីផ្សាយជូនលម្អិតបន្ត………….

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!