ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ ដឹកនាំកម្លាំងប្រជាការពារខណ្ឌដូនពេញ និង ទីរួមផ្សារកណ្តាល សហកាជាមួយបុគ្គលិក ក្រុមហ៊ុនស៊ីនទ្រីប្រចាំខណ្ឌ ចុះធ្វេីយុទ្ធនាការសំអាតច្រាំងទន្លេង និង បាញ់លាងសំអាតការ៉ូឡា នៅមុខព្រះបរមរាជវាំង

3 ខែ មុន 56 តូ សុផល

ភ្នំពេញ៖ នារសៀលថ្ងៃទី ១០ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៥:០០នាទី

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជេីញ ដឹកនាំកម្លាំងប្រជាការពារខណ្ឌដូនពេញ និង ទីរួមផ្សារកណ្តាល សហកាជាមួយបុគ្គលិក ក្រុមហ៊ុនស៊ីនទ្រីប្រចាំខណ្ឌ ចុះធ្វេីយុទ្ធនាការសំអាតច្រាំងទន្លេង និង បាញ់លាងសំអាតការ៉ូឡា នៅមុខព្រះបរមរាជវាំង ជាប់សាលសន្និសីទចតុមុខ ក្រោយចប់យុទ្ធនាការ លោក អភិបាលខណ្ឌ បានឧបត្ថម្ភថវិកាដល់បុគ្គលិកក្រុមហ៊ុនស៊ីនទ្រីចំនួន៤៤នាក់ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន១០,០០០រៀលផងដែរ។
ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមកលេងកំសាន្តតាមបណ្តោយសួនច្បារមាត់ទន្លេនេះ សូមរក្សាទុកសំរាមអោយបានត្រឹមត្រូវ និង ចោលសំរាមក្នុងធុងសំរាម ដេីម្បីសោភ័ណ្ឌ ភាពក្នុងទីក្រុងយេីងទាំងអស់គ្នា ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ