ព្រឹតិ្តការណ៍ថ្មីៗ

ល្បែងផ្នាល់កីឡាផ្ទះចិនខ្មៅ កំពុងបេីកលេងយ៉ាងរលូន ក្នុងសង្កាត់អូរចារ

3 ខែ មុន 1241 តូ សុផល

បាត់ដំបង៖ សព្វថ្ងៃនេះ ល្បែងភ្នាល់កីឡានៅផ្ទះចិនខ្មៅស្ថិតក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបងកំពុងបេីកលេងយ៉ាងអាធិបតេយ្យដោយគ្មានសមត្ថកិច្ចណាយកភ្នែកមេីលឡេីយ។

លោកប៉ាង ហៀង អធិការក្រុងបាត់ដំបងបានមានប្រសាសន៍ថា៖ លោកនឹងមានវិធានការបង្ក្រាបប៉ុន្តែក្រុមការងារយេីងខ្ញុំរងចាំមេីលអស់រយះពេល២សប្តាហ៍ហេីយទីតាំងខាងលេីនៅតែបេីកលេងដដែលមិនខ្លាចអាជ្ញាធរឬសមត្ថកិច្ចទាល់តែសោះជាពិសេសនគរបាលក្រុងបាត់ដំបងតែម្តង។

តេីលោកអធិការកំពុងតែភ្លេចមេីលមាត្រាទាំង៩ចំណុចនៃភូមិឃុំមានសុវត្ថភាពនិងគ្មានល្បែងសុីសងហេីយមែនទេលោក?

ដោយឡែកជារៀងរាល់ថ្ងៃសៅរ៍.អាទិត្យក្រុមអ្នកលេងល្បែងភ្នាល់កីឡាប្រដាល់ស្រែកជំទាលដាក់លុយមានខ្លះមុខស្អុយដោយសារលេងចាញ់និងអ្នកឈ្នះឌឺដងដាក់គ្នាបង្ករជម្លោះជាញឹកញាប់។

ម៉្យាងវិញទៀតទីតាំងនោះស្ថិតនៅជាប់ផ្លូវជាតិលេខ៥ជាផ្លូវដែលមានភ្ញៀវជាតិនិងអន្តរជាតិធ្វេីដំណេីរឆ្លងកាត់ផងដែរដូច្នេះបេីមិនខ្មាស់ភ្មៀវខ្មែរក៍គួរតែខ្មាស់ភ្ញៀវអន្តរជាតិដែលឈរមេីលនិងធ្វេីដំណេីរឆ្លងកាត់ទីនោះផងដែរ៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ