ព្រឹតិ្តការណ៍ថ្មីៗ

ខ្ទប់មាត់ និងគម្រាម បើហ៊ានស្រែក ប្រយ័ត្នមានរឿង រួចក៏ចាប់រំលោភបានសម្រេច!

6 ខែ មុន 207 តូ សុផល

រាជធានីភ្នំពេញ ៖ ករណី រំលោភសេពសន្ថវៈ កាលពីវេលាម៉ោង០៩និង០០នាទី ថ្ងៃអង្គារ៏ ០៦ រោជ ខែ មាឃ ឆ្នាំ រកា នុព្វស័ក ព.ស ២៥៦១

ត្រូវនិងថ្ងៃទី០៦ ខែ កុម្ភះ ឆ្នាំ២០១៨នៅចំណុចបន្ទប់ជួល ផ្លូវ បេតុង ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ស ឌ ភេទ ស្រី អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅបន្ទប់ជួលកើតហេតុ។

ជនសង្ស័យឈ្មោះ សួស ប្រុស ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករដឹកទឹកកក ស្នាក់នៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ថ្ងៃអង្គារ៏ ០៦ រោជ ខែ មាឃ ឆ្នាំ រកា នុព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃអង្គារ៏ទី០៦ ខែ កុម្ភះ ឆ្នាំ២០១៨ វេលាម៉ោង០៩និង០០នាទី ជនរងគ្រោះ និងក្មួយប្រុសអាយុ៦ឆ្នាំ កំពុងនៅក្នុងបន្ទប់ជួល (ចំណុចកើតហេតុ)។ ពេលនោះជនសង្ស័យត្រូវជាប្អូនថ្លៃជីដូនមួយក៏បានមកលេង តែដោយពុំឃើញប្តីរបស់ជនរងគ្រោះនៅផ្ទះ ពេលនោះជនសង្ស័យក៏នាំក្មួយប្រុសទៅផ្ទះរបស់គេ។ បន្ទាប់មកជនសង្ស័យក៏ត្រលប់មកបន្ទប់ជួលជនរងគ្រោះវិញ រួចចាប់ខ្ទប់មាត់ជនរងគ្រោះគម្រាមថា បើហ៊ានស្រែក ប្រយ័ត្នមានរឿង រួចក៏ចាប់រំលោភជនរងគ្រោះបានសម្រេចម្តង ហើយជនសង្ស័យក៏ទៅកន្លែងធ្វើការវិញ។

លុះដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៧និង ០០នាទី ជនរងគ្រោះបានប្រាប់ប្តីពីរឿងហេតុខាងលើទាំងអស់ រួចក៏នាំគ្នាឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ក្បាលកោះ ចាត់ការតាមច្បាប់។

បើតាមនារីរងគ្រោះបានបញ្ជាក់ថា កន្លងមកកាលពីថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០១៨ ម៉ោង១៤និង០០នាទី ជនសង្ស័យក៏ធ្លាប់បានចាប់រំលោភនាងបានសម្រេចម្តងរួចទៅហើយ នៅចំណុចកើតហេតុខាងលើនោះ ។

ជនសង្ស័យឈ្មោះ សួស ប្រុស ជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប់ខ្លួន ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ