ព្រឹតិ្តការណ៍ថ្មីៗ

ដុតបំផ្លាញចោលទំនិញខូចគុណភាពនាំចូលពីប្រទេសថៃ

7 ខែ មុន 235 តូ សុផល

ខេត្តបាត់ដំបង៖ នៅថ្ងៃ សៅរ៍ ១០ រោច ខែមាឃ​ ឆ្នាំរកា នព្វសក័ ព.ស ២៥៦១ ត្រូវ នឹងថ្ងៃទី​ ១០ ខែ កុម្ភៈឆ្នាំ ២០១៨

អនុវត្តតាមមតិណែនាំរបស់ឯកឧត្តម ឩត្តមសេនីយ៍ទោ អ៊ុច សុ ខុន ស្នងការនៃស្នងការ ដ្ឋាននគរបាលខេត្តបាត់ ដំបង លោកវរសេ នីយ៍ ទោ ម៉ង់ ស៊ី មេបញ្ជាការវរៈសេនាតូចនគ របាលការពារព្រំដែនគោកលេខ៨១៩ បានចាត់តាំងលោកអនុសេនីយ៍ទោ ហ៊ឹង អ៊ួក នាយប៉ុស្តិ៍នគរ បាលអូររំដួល ដឹកនាំកម្លាំងសហការជាមួយប្រធានការិយាល័យកាំកុងត្រូលប្រចាំច្រកតំបន់អូររំដួលក្នុងស្រុកភ្នំព្រឹក និងអង្គភាពជំនាញ ស្ថាប័ណ្ណពាក់ព័ន្ធ ចូលរួមដុតបំផ្លាញចោលនូវជង្គង់មាន់ ឆ្អឹងមាន់ជាប់សាច់ចំនួន ៨០ គីឡូ ក្រាម នំខូចគុណភាពគ្មានស្លាកសញ្ញាសម្គាល់ចំនួន៣០ គីឡូក្រាម ដែលទំនិញទាំងនេះត្រូវបានឈ្មួញ លួចលាក់នាំចូលពីប្រទេសថៃ ហើយត្រូវបានសម្ថកិច្ចជំនាញពិនិត្យរកឃើញ និងដកហូត ។

ក្រោយពីបានធ្វើការត្រួតពិនិត្យរកឃើញថាទំ និញទាំងនេះខូចគុណភាព ត្រូវបានសម្រេចដុតបំផ្លាញចោល ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ