ព្រឹតិ្តការណ៍ថ្មីៗ

ក្រោយបញ្ជានាយករដ្ឋមន្រ្តី, អាជ្ញាធរខេត្តត្បូងឃ្មុំ ឃាត់បានរថយន្តធន់ធ្ងន់តទ្រុង ខុសបច្ចេកទេសហើយបានកាត់ចោលនៅនឹងកន្លែងតែម្តង

1 ឆ្នាំ មុន 242 តូ សុផល

ខេត្តត្បូងឃ្មុំ៖កម្លាំងចម្រុះនៃខេត្តត្បូងឃ្មុំ ដែលដឹកនាំដោយឯកឧត្តម ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ

តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រតិបត្តិការស្ទាក់ចាប់រថយន្តដឹកលើសទម្ងន់ និងតទ្រុងខុសបច្ចេកទេស នៅច្រកទ្វារទ្វេរភាគីដូង៧ដើមដារ (កម្ពុជា-វៀតណាម) ស្ថិតក្នុងភូមិដារផ្សារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ គិតចាប់ពីវេលាម៉ោង ០០ និង ០០ នាទីយប់ រហូតដល់ម៉ោង ៨ និង ៣០ នាទី នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ។

ឯកឧត្តម ហាក់ ​សុខមករា អភិបាលរងខេត្ត បានបញ្ជាក់ថា ៖ ក្រុមការងារត្រួតពិនិត្យរថយន្តខុសបច្ចេកទេស នៅច្រកទ្វារទ្វេរភាគីដូង៧ដើមដារ មានការចូលរួមពីលោកប្រធានមន្ទីរសាធារណការខេត្ត ស្នងការរងតំណាងស្នងការនគរបាលខេត្ត អភិបាលស្រុកមេមត់ អធិការនគរបាលស្រុកមេមត់ និងសមត្ថកិច្ចពាក់ពន្ធ័ ជុំខេត្ត-ស្រុកមួយចំនួនទៀត បានចុះអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាប់ពីម៉ោង ០០ និង ០០ នាទី មកដល់ម៉ោង ៨ និង ៣០ នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ យើងបានឃាត់រថយន្តខុសបច្ចេកទេសចំនួន ២៣ គ្រឿង ភាគច្រើនជារថយន្តដឹកស៊ីម៉ង់ត៍ ដឹកដែក ដឹកគោ និងដឹកដំឡូងមីជាដើម ហើយបានកាត់ចោលនៅនឹងកន្លែងនោះតែម្តង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!