ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងសណ្តាប់ធ្នាប់ខណ្ឌសែនសុខ ដែលមានជំងឺប្រចាំកាយ ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ

3 ខែ មុន 198 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃពុធ ០៩រោច ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងល្ងាចថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨

លោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ តំណាងលោក ម៉ូវ ម៉ានិត ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានអញ្ជើញចុះសួរសុខទុក្ខលោក ព្រុំ សុីថា អាយុ ៤៦ឆ្នាំ ជាកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ដែលបច្ចុប្បន្នកំពុងមានជំងឺប្រចាំកាយ និងបាននាំយកអំណោយមនុស្សធម៌ជាគ្រឿងឩបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនរបស់ សម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមាន អង្ករចំនួន ៥០គីឡូក្រាម ទឹកក្រូចចំនួន ០១កេស ទឹកផ្លែឈើចំនួន ០១កេស ទឹកសុីអុីវចំនួន ០១យួរ(០៦ដប) ទឹកត្រីចំនួន ០១យួរ(០៦ដប) ស្ករសចំនួន ០៥កញ្ចប់ តែចំនួន ០៥កញ្ចប់ និងថវិកាចំនួន ២០០.០០០រៀល ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ