ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌសែនសុខ អំពាវនាវដល់ម្ចាស់រថយន្តតាក់សុីទាំងអស់ បញ្ឈប់ការចាប់ដាក់ភ្ញៀវនៅលើដងមហាវិថីសហព័ន្ធរុស្សុី

8 ខែ មុន 257 តូ សុផល

ភ្នំពេញ៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌបានអញ្ជើញម្ចាស់រថយន្តតាក់សុីចំនួន ១០នាក់បន្ថែមទៀតមកណែនាំ បន្ទាប់ពីបានចុះប្រតិបត្តិការឃាត់ដកហូតរថយន្តចំនួន ១០គ្រឿង ខណ:ពេលឈប់ចាប់ដាក់ភ្ញៀវ (ម៉ូយ) យ៉ាងអនាធិបតេយ្យបណ្តាលអោយមានការកកស្ទះចរាចរណ៌ និងបាត់សណ្តាប់ធ្នាប់ របៀបរៀបរយលើដងមហាវិថីសហព័ន្ធរុស្សុី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងយកមករក្សាទុកនៅសាលាខណ្ឌសែនសុខរយះពេល ០៣ថ្ងៃកន្លងមកនេះ ។

ជាមួយនេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានមានប្រសាសន៍ថា ៖ ការឃាត់រថយន្តតាក់សុីរក្សាទុកនៅពេលនេះ រដ្ឋបាលខណ្ឌរក្សាទុករយៈពេល ០៣ថ្ងៃតែប៉ុណ្ណោះ ប្រសិនបើថ្ងៃក្រោយឈប់ចតដាក់ភ្ញៀវបង្កភាពអនាធិបតេយ្យ ហើយឃាត់បានម្តងទៀតនឹងរក្សាទុករយៈពេល ១០ថ្ងៃយ៉ាងយូរ និងចាត់ការតាមនីតិវិធីច្បាប់ ដោយមិនមានការផាកពិន័យជាទឹកប្រាក់អ្វីឡើយ ដូចនេះ ខ្ញុំសូមណែនាំដល់ម្ចាស់រថយន្តតាក់សុីទាំងអស់អោយបញ្ឈប់ការចាប់ដាក់ភ្ញៀវនៅលើដងមហាវិថីសហព័ន្ធរុស្សុី ដែលជាមហាវិថីមានគណៈប្រតិភូជាតិ និងអន្តរជាតិឆ្លងកាត់រាល់ថ្ងៃ និងត្រូវរកទីតាំងដាក់ម៉ូយអោយបានត្រឹមត្រូវកុំអោយប៉ះពាល់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ។

លោកអភិបាលខណ្ឌបានបន្តថា ៖ ការចុះឃាត់ដកហូតរថយន្តរបស់បងប្អូននេះ ក្នុងគោលបំណងដើម្បីរក្សារបៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈអោយបានល្អ និងដើម្បីបង្កាគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗដែលអាចកើតមានជាយថាហេតុដល់បងប្អូនប្រជាពលរដ្ឋអ្នកដំណើរ ក៏ដូចជាបងប្អូនអ្នករត់រថយន្តតាក់សុីផងដែរ ដូចនេះខ្ញុំសូមសំណូមពរអោយបងប្អូនអ្នករត់រថយន្តតាក់សុីទាំងអស់មេត្តាចូលរួមសហការជាមួយអាជ្ញាធរ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកអោយបានត្រឹមត្រូវ ដោយកុំបំពានច្បាប់ និងសូមរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យសាធារណ:អោយបានល្អស្អាតទាំងអស់គ្នា ជាពិសេសក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ សូមកុំបើកបរ ក្នុងស្ថានភាពសេពគ្រឿងស្រវឹង ដើម្បីការពារអាយុជីវិតរបស់បងប្អូន និងអ្នកដ៏ទៃផងដែរ ។

នៅថ្ងៃសុក្រ ០៩រោច ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងល្ងាចថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ