ព្រឹតិ្តការណ៍ថ្មីៗ

ថវិកា និងសម្ភារៈជិត៨លានរៀល របស់កងរាជអាវុធហត្ថខេត្ត ត្រូវបានប្រគល់ជូនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺសម្រាប់ចែកជូន កុមារកំព្រា រួមទាំងប្រជាពលរដ្ឋជួបការខ្វះខាតចាំបាច់

5 ខែ មុន 197 តូ សុផល

កំពង់ស្ពឺ៖ ព្រឹកថ្ងៃសុក្រ ៩រោច ឆ្នាំរកា ព.ស២៥៦១ ត្រូវនិងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨

ដោយមានការអញ្ជើញទទួលថវិកា និងសម្ភារៈពីសំណាក់ឯកឧត្តម សរ សុពុត្រា អភិបាលរង នៃគណអភិបាលខេត្ត ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ធ្វើឡើងនៅបញ្ជការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ដខេត្តកំពង់ស្ពឺបានលើកឡើងថា ដោយមើលឃើញពីតម្រូវការចាំបាច់របស់មូលនិធិនៃក្តីស្រឡាញ់ (រួមគ្នាដើម្បីកំពង់ស្ពឺ)តាមរយៈ ស.ស.យ.ក ខេត្តកំពង់ស្ពឺ ដែលជារណសិរ្សទូលំទូលាយការប្រមូលផ្តុំចលនាយុវជនកម្ពុជា ដើម្បីបុព្ធហេតុជាតិ មាតុភូមិ និងប្រជាជន របស់សមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា កំពុងធ្វើកិច្ចការមនុស្សធម៍ដ៏ប្រពៃ ក្នុងនោះផ្តោតលើ កុមារកំព្រា ប្រជាជនជួបការខ្វះខាត ចាស់ជរា ជនខ្វះទីពឹង នៅតាមមូលដ្ឋានានាដែលកុំពុងជួបបញ្ហាប្រឈម ។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបានបន្តថា ដោយមើលឃើញពីភាពចាំបាច់នេះអង្គភាពកងរាជអាវុធហត្ថ រួមទាំងនាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋាន បានរួមគ្នាបរិច្ចាគ ថវិកា និងសម្ភារៈសរុបមានទឹកប្រាក់ ៧,៧៧២,០០០រៀល ក្នុងនោះមាន៖ថវិកាចំនួន ៣,៦០០,០០០រៀល,អង្ករចំនួន០២តោន,ទឹកសុទ្ធវីតាល់ចំនួន ១០កេះ ទឹកសុទ្ធធម្មតា៤០យួរ ,មីម៉ាម៉ាចំនួន ២៤កេះតូច,ទឹកក្រូចនិងទឹកផ្លែឈើចំនួន ២០កេះ,ទឹកត្រី ទឹកស៊ីអ៊ីវចំនួន ៤០យួរ ជូនដល់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ។
ឯកឧត្តម សរ សុពុត្រា អភិបាលរង ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺមានប្រសាសន៏ថា ទឹកចិត្តដ៏ប្រពៃថ្លៃថ្លាមហាប្រសើរនេះ ពិតជាបានរួមចំណែកយ៉ាងធំធេងដល់បុព្ធហេតុដ៏ឩត្តុង្គឧត្តម និងជាសប្បុរសដ៏ជ្រះថ្លាមិនអាចខ្វះបាន ដើម្បីស្នាមញញឹមនៃកុមារ និងពលរដ្ឋ ដែលកំពុងរងចាំការជួយគាំពា ទាំងផ្នែកសុខភាព និងជីវភាពផងដែរ ។
លោកអភិបាលរងបន្តថា ការផ្តល់ជូនថ្ងៃនេះបានបង្ហាញកម្លាំងកងរាជអាវុធហត្ថមិនត្រឹមតែអនុវត្តបទបញ្ជាលើការងារ បង្ការ បង្ក្រាប សង្គ្រោះ ប៉ុណ្ណោះទេថែមទាំងបានចូលរួមយ៉ាងសកម្មទៀតលើកិច្ចការមនុស្សធម៍ ទាំងនេះបានបញ្ជាក់បានថា កងរាជអាវុធហត្ថ រក្សាបាននៅការគោរពស្រឡាញ់ចំពោះបងប្អូនប្រជាពលរដ្ឋដូចជា កូន ចៅ បងប្អូន និងក្រុមគ្រួសារតែមួយ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ