ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌសែនសុខ បញ្ជាអោយបោសកៀកើបដី និងសំរាម តាមបណ្តាផ្លូវនានាដើម្បី បរិស្ថាន អនាម័យ និងសោភ័ណ្ឌភាពរាជធានីភ្នំពេញ

8 ខែ មុន 199 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងព្រឹកថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០១៨

រដ្ឋបាលខណ្ឌសែនសុខ សហការជាមួយក្រុមហ៊ុនស៊ិនទ្រីប្រចាំខណ្ឌបានដាក់កម្លាំងចុះបោសកៀកើបដីសម្រាមសម្អាតទ្រូង និងចិញ្ចើមផ្លូវលេខ១៩២៨(ផ្លូវឧកញ៉ា ម៉ុងឬទ្ធី) ចាប់ពីចំណុចរង្វង់មូលកាំកូស៊ីធី(ព្រំប្រទល់ខណ្ឌឬស្សីកែវ) ដល់កំណាត់ផ្លូវលេខ១០១៩(វិថីហាណូយ) ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីចូលរួមបរិស្ថាន អនាម័យ និងសោភ័ណ្ឌភាពរាជធានីភ្នំពេញ ហើយរដ្ឋបាលខណ្ឌនឹងបន្តចុះបោសសម្អាតនៅតាមបណ្តោយសំខាន់ៗមួយចំនួននៅក្នុងមូលដ្ឋានខណ្ឌជាបន្តបន្ទាប់ទៀត ។

ជាមួយនេះ រដ្ឋបាលខណ្ឌសែនសុខសូមអំពាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌទាំងអស់ មេត្តាចូលរួមសហការជាមួយអាជ្ញាធរក្នុងការថែរក្សាសណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានអោយបានល្អស្អាត ដើម្បីសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ក៏ជាសោភ័ណ្ឌភាពក្នុងរាជធានីភ្នំពេញរបស់យើង ។

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ