ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ ត្រូវសមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួន

1 ឆ្នាំ មុន 272 តូ សុផល

​​រាជធានីភ្នំពេញ​ ៖ កម្លាំងអធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ និង​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ ​​បានធ្វើការ​ល្បាត​​ពួនស្ទាក់ នៅតាមភូមិសាស្ត្រ ក្នុងមូលដ្ឋាន ហើយបានឃាត់​ខ្លួន​ជនសង្ស័យ​ ១នាក់

បន្ទាប់ពីឆែកឃើញ ៩កញ្ចប់ថង់តូច លាក់ទុកក្នុងប្រអប់ជ័ររាងមូលមួយ ពណ៍ស នៅជាប់ខ្លួនជនសង្ស័យ។

ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង០៥:៤៥នាទីល្ងាច​ ​ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែ កុម្ភៈ ឆ្នាំ២០១៨នេះ ​នៅចំណុចសំណង់មិនរៀបរយ វាលខ្សាច់​ ស្ថិតតាមបណ្ដោយផ្លូវ​៦០ម៉ែត្រ ក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើយោងតាម​មន្ត្រីនគរបាលខណ្ឌមានជ័យ​បានប្រាប់ឲ្យភ្នាក់ងារ TNN ដឹងថា : នៅមុនពេលកើតហេតុ​ កម្លាំងនគរបាលប៉ុស្តិ៍​ចាក់អង្រែលើ សហ​ការ​ជាមួយកម្លាំងនគរបាលអធិការដ្ឋានខណ្ឌមានជ័យ បានធ្វើការ​ល្បាត​​ពួនស្ទាក់ នៅតាមភូមិសាស្ត្រ ក្នុងមូលដ្ឋាន ពេលមកដល់​ចំណុចវាលខ្សាច់​ ​ផ្លូវ​៦០ម៉ែត្រ ក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក៏ប្រទះឃើញសង្ស័យម្នាក់ឈរតែឯង ដោយមានការសង្ស័យ សមត្ថកិច្ចបានធ្វើការឆែកឆេររកឃើញ ប្រអប់ជ័ររាងមូលមួយពណ៍ស ដោយក្នុងនោះឃើញមាន ក្រាមពណ៍សថ្លាច្រើនកព្ចាប់ (សង្ស័យជាគ្រឿងញៀន)​ ទើបភ្លាមៗនោះក៏ធ្វើការឃាត់​ខ្លួន​ជនសង្ស័យ​ខាងលើ បញ្ជូនមកធ្វើការសាកសួរ និងកសាងសំនុំរឿងនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ ពីបទជួញដូរ ដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន ។ ​ចំណែកវត្ថុតាងដកហូតបានរួមមាន​ ៖​ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន ០៩កញ្ចប់ថង់តូច និងប្រអប់ជ័រពណ៍សរាងមូល ចំនួន០១ ។

សមត្ថកិច្ចបានបន្ថែមទៀតថា : ជនសង្ស័យ​ឈ្មោះ ឱ សាម៉ុន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំ​នៅ​ផ្ទះជួល ​ផ្លូវ​លំ ភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

​បច្ចុប្បន្ន​​ជន​សង្ស័យឈ្មោះ ឱ សាម៉ុន ​​ត្រូវសមត្ថកិច្ចឃាត់​ខ្លួននៅ​អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​​រឿងចាត់តាមនីតិវិធី ៕ AhBoYz៚

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!