ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចជំនាញអះអាងថា សពបុរសម្នាក់គេប្រទះឃើញ នៅមាត់ទឹកកោះកុងក្នុង ពិតជាលង់ទឹកស្លាប់ពិតមែន!

1 ឆ្នាំ មុន 88 តូ សុផល

ខេត្តកោះកុង​ ៖ ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨

មាន ករណីមនុស្សលង់ទឹកស្លាប់ ១ ករណី នៅចំនុចភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ។

ជនរងគ្រោះឈ្មោះ ចាន់ លី ភេទប្រុស អាយុ ១៩ឆ្នាំ មានស្រុកកំណើត ភូមិឃ្មា ឃុំច្រេះ ស្រុកជុំគីរី ខេត្តកំពត ហើយទីលំនៅបច្ចុប្បន្ន រស់នៅជាមួយម្តាយមីង ឈ្មោះ វ៉ាន់ ភា ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ ។

ក្រោយពីទទួលបានដំណឹងនេះ ប៉ុស្តិ៍រដ្ឋបាលត្រពាំងរូង សហការជាមួយកំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះកុង និងគ្រូពេទ្យជំនាញ ចុះទៅពិនិត្យសាកសពដល់ទីតាំងកើតហេតុ បានពិនិត្យឃើញថា ជនរងគ្រោះ ពិតជាបានស្លាប់ដោយសារករណីលង់ទឹកស្លាប់ដោយខ្លួនឯងពិតប្រាកដមែន ។

បច្ចុប្បន្នសាកសព ត្រូវបានសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!