ព្រឹតិ្តការណ៍ថ្មីៗ

ថវិការបស់សម្តេចតេជោ ត្រូវបានប្រគល់ជូនសមាគមអតីតយុទ្ធជនខេត្តឧត្តរមានជ័យដើម្បី សាងសង់ផ្ទះពីរខ្នងជូនអតីតយុទ្ធជទីទាល់ក្រ

1 ឆ្នាំ មុន 62 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ ថវិកាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនតាមរយៈ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

អគ្គលេខាធិការរង និងជាគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានប្រគល់ជូនដល់សមាគមអតីតយុទ្ធជនខេត្តឧត្តរមានជ័យ ដើម្បីសាងសង់ផ្ទះចំនួនពីរខ្នងបន្ថែមទៀតជូនអតីតយុទ្ធជន ជាជនពិការទីទាល់ក្រ។

ក្រៅពីការយកចិត្តទុកដាក់ចំពោះជីវភាព មន្ត្រីរាជការទូទៅ និងកងកម្លាំងប្រដាប់អាវុធ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះជីវភាព និងកិត្តិយស អតីតយុទ្ធជន និងយោធិនចូលនិវត្តន៍ តាមរយៈការគិតគូរពីសុខទុក្ខ ការលើកទឹកចិត្ត ការឧបត្ថម្ភផ្សេងៗជាច្រើនទៀត។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ធ្លាប់បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺមិនបោះបង់អតីតយុទ្ធជនចោល ដែលផ្ទុយស្រលះនឹងអ្នកប្រឆាំងមួយចំនួនបានចោទថា រដ្ឋាភិបាលមិនបានគិតគូយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនទាល់តែសោះ។ តាមការពិតប្រមុខ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើកម្ពស់កម្រិតជីវភាព មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន ដែលបញ្ចប់ភារកិច្ចជាកងទ័ពក៏ដោយ តាមរយៈការឧបត្ថម្ភនូវគោលរបប ការតម្លើងប្រាក់បៀវត្សរ៍ ការផ្តល់ដីសម្បទានសង្គមកិច្ច ការកសាងផ្ទះ ដល់អតីតយុទ្ធជន ដែលមានជីវភាពលំបាក និងអត្ថប្រយោជន៍ផ្សេងៗទៀត។

ជាក់ស្តែង អំណោយជាថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចគិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គលេខាធិការរង និងជាគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា បានប្រគល់ជូន គណៈកម្មាធិការ ស.អ.ក ខេត្តឧត្តរមានជ័យសម្រាប់ធ្វើផ្ទះចំនួន០២ខ្នងបន្ថែមទៀតជូនអតីតយុទ្ធជន ជាជនពិការចំនួន០២រូប គឺទី១ផ្តល់ជូនអនុសេនីយ៍ទោ សូយ សុវណ្ណ ទី២ផ្តល់ជូនពលទោ រិន ថូ ដែលបច្ចុប្បន្នរស់នៅ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះសមាគមអតីតយុទ្ធជនកម្ពុជា បានប្រគល់ផ្ទះដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជន សរុបចំនួន ៤៣៨ខ្នងទូទាំំងប្រទេស និងដោយឡែកសម្រាប់ខេត្តឧត្តរមានជ័យចំនួន៤៨ខ្នង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!