ព្រឹតិ្តការណ៍ថ្មីៗ

ជិះម៉ូតូបុកគូទរថយន្ដពេញទំហឹងបណ្តាលឱ្យបោកក្បាលស្លាប់ភ្លាមៗ

1 ឆ្នាំ មុន 254 តូ សុផល

ខេត្តសៀមរាប ៖ បុគ្គលិកហាងមាន់ដុត កូនហ្គោល ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណះជិះម៉ូតូទៅធ្វើការទាំងយប់មិនបានប្រយ័ត្ន ជ្រុលទៅបុករថយន្ត ពីក្រោយ ពេញទំហឹង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២០និង១០នាទីយប់ថ្ងៃទី៧ខែមករាឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ៦ ទល់មុខហាងមាន់បំពង ក្នុងភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

តាមប្រភពពត័មានពីកម្លាំងនគរបាលចរាចរណ៍បានប្រាប់ថា ជនរងគ្រោះមានឈ្មោះ ញ៉ែម នី ស៊ិត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកហាងមាន់ដុត កូនហ្គោល ដែលមានទីលំនៅបច្ចុប្បន្ន ភូមិរលួស ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវជាកូន របស់អធិការរងស្រុកប្រាសាទបាគង បានជិះម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ឆ្មាំ២០១៧ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1-H.៧១៣៤ ពីទិសខាងកើតមកលិច (ចេញពីផ្ទះ មកធ្វើការ ទាំងយប់)។ចំណែករថយន្ត បង្ក ម៉ាក TOYOTA ពណ៌ស ពាក់ស្លាករាជការ ១៣ ៥១ ត្រូវបានគេចខ្លួនបាត់បន្សល់ទុករថយន្តនៅហ្នឹងកន្លែងកើតហេតុ។

មូលហេតុ (បណ្តាលមកពី រថយន្តបើក ថយ ក្រោយ មិនមើល ឈ្វេង ស្ដាំ) ក្រោយកើ់តហេតុសមត្ថកិច្ច ចុះវាស់វែង រួចអូសយករថយន្តបង្ក និងម៉ូតូជនរងគ្រោះ មករក្សាទុកនៅស្នងការខេត្ត ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនបន្ត ។

ចំណែកសាកសពជនរងគ្រោះត្រូវបានកម្លាំងជំនាញរៀបចំប្រគល់ឱ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!