ព្រឹតិ្តការណ៍ថ្មីៗ

អំណោយរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ត្រូវបានប្រគល់ដល់ដៃលោកអ៊ុំ ចក់ កុសល

1 ឆ្នាំ មុន 10 តូ សុផល

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានដឹកនាំកងកម្លាំង

ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ទៅប្រគល់ជូនលោកអ៊ុំ ចក់ កុសល ហៅ កុយ អតីតអនុប្រធានមន្ទីព័ត៌មានខេត្តបន្ទាយមាយជ័យ ដែលកំពុងមានជម្ងឺជរាពាធរ៉ាំរ៉ៃប្រចាំកាយ បច្ចុប្បន្នរស់នៅភូមិអញ្ចាញ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី។
អំណោយដែលប្រគល់ជូនមានរទេះរុញ ០១គ្រឿង, អង្ករ ០៣ការុង និងថវិកា ១.៧០០.០០០រៀល (មួយលាន ចិតសិបម៉ឺនរៀលគត់) ។
ក្នុងនោះ រទេះរុញ និងថវិកា ១.០០០.០០០រៀល(មួយលានរៀល) ជាអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងថវិកា ៦០០.០០០រៀល(ហុកសិបម៉ឺនរៀល) និងអង្ករ ០៣ការ៉ុង ជាអំណោយរបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមនិងថវិកា ១០០.០០០រៀល(ដប់ម៉ឺនរៀល) ជាអំណោយរបស់លោកអនុសេនីយ៍ទោ តាំង ប៊ុនហុក មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី ។

មនោសញ្ចេតនា ផ្ញើជូនពីចម្ងាយ!

មនោសញ្ចេតនា ផ្ញើជូនពីចម្ងាយ!“ទោះកាយឃ្លាតឆ្ងាយមែនពិត តែចិត្តនៅជិត ដិតជាប់មនោសញ្ចេតនា មិនអាចបំភ្លេចបាន “ នេះជាទស្សនៈរបស់ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រសាសន៍សំដៅលើ បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងទឹកដីខេត្តបន្ទាយមានជ័យ ដែលជាកន្លែងលោកធ្លាប់បំពេញការងារ ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅទីនោះ។ ជាក់ស្តែងគ្រាន់តែលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានទទួលព័ត៌មានថាលោកចក់ កុសល់ អតីតអនុប្រធានមន្ទីរព័ត៌មាន ខេត្តបន្ទាយមានជ័យ ដែលបច្ចុប្បន្ន ជាមន្ត្រីចូលនិវត្តន៍បានធ្លាក់ខ្លួនឈឺ ពិការដើរពុំរួច និយាយពុំចេញ ធ្វើឲ្យលោក រ័ត្ន ស៊្រាង មានចិត្តក្តុកក្តួល នឹកស្រណោះក្រៃលែង ក៏បានចាត់ក្រុមការងារ ឲ្យយករទេះ ជនពិការមួយ អមជាមួយថវិការ ១លានរៀល យកទៅជូនលោក ចក់ កុសល និងផ្តាំសួរសុខទុក្ខ ព្រមទាំងផ្ញើក្តីនឹករលឹកពីចម្ងាយ ត្បិតលោកឧត្តមសេនីយ៍ ជាប់រវល់បំពេញភារកិច្ចនៅរាជធានីភ្នំពេញ ពុំអាចចុះទៅជួបសួរសុខទុក្ខដោយផ្ទាល់បាន។ #PhnomPenhGRK

Posted by Phnom Penh Gendarmerie on Wednesday, 7 February 2018

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!