ព្រឹតិ្តការណ៍ថ្មីៗ

បុកមនុស្សស្លាប់២នាក់ ជនល្មើសត្រូវបានដោះលែង មិនស្ថិតនៅក្រោមដែនសមត្ថកិច្ចនគរបាលទេ

8 ខែ មុន 560 តូ សុផល

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ៖ សូមអរគុណដល់ម្ចាស់ Facebook ឈ្មោះ កូនថង សំណប់ចិត្តដែលបានបង្ហោះ ពីករណី គ្រោះថ្នាក់ចរាចរណ៍កាលពីថៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០១៨នៅចំនុចមុខសេដាក ស្ថិតក្នុងភូមិ ឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ដែលបង្កឡើងដោយជនល្មើសឈ្មោះ រុង រឿង ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរប ជាអ្នកបើកបររថយន្ត ដែលមានទីលំនៅភូមិ ព្រៃខ្លា ឃុំ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ហើយបង្កឲ្យជនរងគ្រោះបាត់ជីវិតចំនួន២ នាក់ ។

ក្នុងករណីគ្រោះថ្នាក់នេះ សមត្ថកិច្ច នគរបាល ខិតខំស្វែងរកចាប់ជនល្មើសបាន ភ្លាមៗនិងបានរៀបចំនិតិវិធីបញ្ជូនទៅស្ថាបន័តុលាកានៅថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០១៨ រួចរាល់ហើយ ដូច្នេះករណីខាងលើមិនម៉ែនស្ថិតនៅដៃសមត្ថកិច្ចនគរបាលទៀតឡើយ។

ហេតុនេះការដោះលែង ជនល្មើសមិនមែន ជាសមត្ថកិច្ចនគរបាលទេ ។ សូមប្អូនម្ចាស់ Facebook ឈ្មោះ កូនថង សំណប់ចិត្ត មេត្តាជ្រាប និងទទួលការរាប់អានអំពីយើងខ្ញុំ ។

(ភ្ជាប់ឯកសារមកជាមួយ ដីការសម្រេចដាក់ជនត្រូវចោទស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ )៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ