ព្រឹតិ្តការណ៍ថ្មីៗ

លោក ពេជ្រ កែវមុនី បញ្ជាឲ្យកម្លាំងចុះបង្ក្រាបទីតាំងបាញ់ត្រីមួយកន្លែង ឃាត់ខ្លួនមនុស្ស៥នាក់ 

3 ខែ មុន 153 តូ សុផល

រាជធានីភ្នំពេញ ៖ អភិបាលខណ្ឌមានជ័យ បានឯកភាពឲ្យមន្រ្តីក្រោមឱវាទរបស់ខ្លួនបន្តដឹកនាំកម្លាំងប្រជាការពារសាលាខណ្ឌមានជ័យ

កម្លាំងសង្កាត់ចាក់អង្រែក្រោម សហការគ្នាចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ ដែលសម្ងំបើកលាក់ខ្លួនជ្រកក្នុងផ្ទះមួយកន្លែង នៅម្ដុំមាត់ទន្លេ ផ្លូវលំ ក្នុងភូមិទួលរកា​១ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង០១:៣០នាទីរសៀល ថ្ងៃទី០៨ ខែកុម្ភះ​ ឆ្នាំ២០១៨នេះ ។

លោក ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ ដឹកនាំដោយលោក ស៊ុំ​រិទ្ធី​ និងលោក ជា ណារិន សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍​សង្កាត់ចាក់អង្រែក្រោម​ និងកម្លាំងប្រជាការពារសាលាខណ្ឌមានជ័យ ហើយមុននិងឈានដល់ការបង្ក្រាបល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីខាងលើនេះ គឺគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានបើកកិច្ចប្រជុំ និងឯកភាពសម្រេច ស្តីពីការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន និងឆ្លើយតបតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

ជាក់ស្តែងនៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងបានចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រី ជាលិទ្ធផលដកហូតទូហ្គេមបាញ់ត្រីចំនួន១គ្រឿង ត្រូវកម្លាំងយកទៅរក្សាទុក នៅសាលាខណ្ឌមានជ័យ​ រង់ចាំធ្វើការវាយកម្ទេចចោលពេលក្រោយ និងឃាត់ខ្លួនមនុស្ស៥នាក់ ចំណែកម្ចាស់ទីតាំងបានរត់គេចខ្លួនបាត់។

សូមបញ្ជាក់ឲ្យដឹងដែលថា អភិបាលនៃគណ:អភិបាលខណ្ឌមានជ័យ បានលើកឡើង​ក្នុងពេលប្រជុំកាលពីដើមខែធ្នូ ឆ្នាំ២០១៧ កន្លងមកនេះថា លោកបានក្រើនរំលឹកខ្លាំងៗដល់អស់លោក ចៅសង្កាត់នឹងនាយប៉ុស្តិ៍ទាំង៧ សង្កាត់ត្រូវរាយការណ៍ពីភាពអសកម្មមកថ្នាក់លើ​ ជាពិសេសបញ្ហាល្បែងស៊ីសង​ គ្រប់ប្រភេទ​ មានហ្គេមបាញ់ត្រី​ ភ្នាល់បាល់​ ល្បែងជ្រកក្រោមស្លាកណេត២៤ម៉ោង នឹងទីកន្លែងបញ្ជាំផ្សេងៗ​ មិនត្រូវលាក់សង្ងំទុកអោយកើតបទល្មើសទើបរាយការណ៍នោះទេ។

ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងអនុវត្តន៍គោលនយោបាយរាជរដ្ឋាភិបាលភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព យើងទាំងអស់គ្នាត្រូវតែធ្វើដោយមិនយោគយល់ អនុគ្រោះឲ្យបុគ្គលណា? ឫម្ចាស់ទីតាំងណា? ផ្តល់ទីកន្លែងឲ្យប្រព្រឹត្តបើកបនល្បែងស៊ីសងផ្សេងៗជ្រកក្រោមផ្លាកធ្វើអាជីវកម្មទៀតឡើយ។ បើមានម្ចាស់ទីតាំងទាំងនោះ ត្រូវតែទទួលខុស ត្រូវចំពោះផ្លូវច្បាប់ រួមជាមួយការបាត់បង់នៅសំភារៈឫឧបករណ៍ផ្សេងៗដែលបំរើ ឲ្យផលប្រយោជន៍ពីល្បែងទាំងនោះ។

ក្នុងនាមលោកជាអភិបាលខណ្ឌមានជ័យ និងជាប្រធានគណ:បញ្ជាការឯកភាពខណ្ឌមានជ័យ សូមស្នើរដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ទាំងកម្លាំងនគរបាល និងអាវុធហត្ថ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់បន្ថែម ក្នុងការទប់ស្កាត់ ក៏ដូចជាបង្ក្រាបលើបញ្ហាគ្រឿងញៀន និងបញ្ហាល្បែងស៊ី សងគ្រប់ប្រភេទនោះ ដែលជាចំណុចស្នូល នៃការបង្កើតអោយ មានបទល្មើស លួច ឆក់ ប្លន់ និងពង្រឹងការបង្ក្រាបសកម្មភាព អសន្តិសុខផ្សេងៗជាច្រើនទៀត ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យ៕៚ អត្ថបទនិងរូបភាព ដោយ AhBoYz

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ