ព្រឹតិ្តការណ៍ថ្មីៗ

ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ត្រូវរថយន្តមិនស្គាល់ម៉ាកខណ:​ជិះបុកម៉ូត(​video)

2 ឆ្នាំ មុន 0 tnn_admin

 

ភ្នំពេញ ៖ មនុស្សបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួស ធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៏ដែលបង្កឡើងដោយ រថយន្តមិនស្គាល់ម៉ាកបានបើកមកបុកម៉ូតូហុងឌ្រឹមសេ១២៥ យ៉ាងពេញទំហឹងកាលពីវេលាម៉ោង ៣និង ៣០នាទី យប់ទាប់ភ្លឺថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៦ ស្ថិតតាមបណ្តោយផ្លូវលេខ ៥៩៨ ក្នុងសង្កាត់ បឹងកក់១ ខណ្ឌទួលគោក ។

សាក្សីឃើញ ហេតុការណ៏បានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមិនស្គាល់ម៉ាកបាន បើកពីជើងទៅ ត្បូងតាមផ្លូវលេខ ៥៩៧ ពេលនោះក៏មានម៉ូតូហុងឌ្រឹមសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1CJ-2379 ជិះដោយបុរសពីរនាក់ បានជិះតាមបណ្តោយផ្លូវលេខ ៥៨៩ ក្នងទិសដៅ ពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុក៏រថយន្តនោះរេចង្កួតមកបុកចំម៉ូតូពេញទំហឹង ធ្វើឱ្យកាន់ចង្កួតហោះបោកនិងថ្នល់បាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយចំណែកបុរសដែលអង្គុយពីរក្រោយ រងរបួសធ្ងន់។

បន្ទាប់ពីកើតហេតុរថយន្តបង្កហេតុបានបើក គេច ខ្លួនទៅបាត់ស្រមោលតែម្តង ចំណែកអ្នករបួសត្រូវបាន អ្នកភូមិ ហៅរថយន្តសាមុយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ឯក ជន។ សមត្ថកិច្ចបានដឹងថាបុរសដែលរងគ្រោះស្លាប់ខាង លើមានឈ្មោះ ប៊ិ ជិម អាយុ២៤ ឆ្នាំ ស្នាក់នៅភូមិដើមពពេល ឃុំដីឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ក្រោយកើតហេតុសមត្ថកិច្ចទំនាក់ទំនង់ទៅកាន់ក្រុមគ្រួសារដើម្បីអោយមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ហើយចំណែកម៉ូតូវិញសមត្ថកិច្ចយកទៅរក្សាទុកនៅការិយ៉ាល័យចរាចរណ៏ជើងគោកនៃស្នងកាដ្ឋានរាជធានីភ្នំពេញ ដើម្បីចាំក្រុមគ្រួសារមកទទួលយកវិញ ៕ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

IMG-20160526-WA0029 IMG-20160526-WA0028 IMG-20160526-WA0027 IMG-20160526-WA0026

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!