ព្រឹតិ្តការណ៍ថ្មីៗ

ទីតាងចាក់សំរាម៧ទីតាំង ត្រូវអភិបាលខណ្ឌសែនសុខបញ្ជាអោយឈូសឆាយចោល

8 ខែ មុន 182 តូ សុផល

ភ្នំពេញ៖ ដើម្បីថែរក្សាបរិស្ថាន អនាម័យអោយបានល្អស្អាត និងសុខុមាលភាពជូនប្រជាពលរដ្ឋ រដ្ឋបាលខណ្ឌសែនសុខក្រោមការចង្អុរបង្ហាញ ពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ សហការជាមួយក្រុមហ៊ុនស៊ិនទ្រី ប្រចាំខណ្ឌបានដាក់គ្រឿងចក្រចុះឈូសឆាយនិងចូកកើបលុបបំបាត់ដេប៉ូសម្រាមបានចំនួន ០៧ទីតាំងក្នុងមូលដ្ឋានខណ្ឌ មានដូចខាងក្រោម ៖

១-ដេប៉ូសម្រាមចំនួន ០១ទីតាំង ស្ថិតនៅផ្លូវសម្ដេច ជា ស៊ីម ភូមិច្រេស សង្កាត់គោកឃ្លាង
២ -ដេប៉ូសម្រាមចំនួន ០១ទីតាំង ស្ថិតនៅផ្លូវព្រឹទ្ធាចារ្យ ហ៊ុននាង ភូមិច្រេស សង្កាត់ គោកឃ្លាង
៣-ដេប៉ូសម្រាមចំនួន ០១ទីតាំង ស្ថិតនៅក្រុមទី១១ ក្នុងសហគមន៍គោកឃ្លាង សង្កាត់គោកឃ្លាង
៤-ដេប៉ូសម្រាមចំនួន ០១ទីតាំង ស្ថិតនៅផ្លូវតាជេត ភូមិរោងចក្រ សង្កាត់គោកឃ្លាង
៥-ដេប៉ូសម្រាមចំនួន ០១ទីតាំង ស្ថិតនៅផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង
៦-ដេប៉ូសម្រាមចំនួន ០២ទីតាំង ស្ថិតនៅផ្លូវររថភ្លើង ភូមិដំណាក់ សង្កាត់គោកឃ្លាង ។

ជាមួយនេះ រដ្ឋបាលខណ្ឌសែនសុខសូមអំពាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌទាំងអស់ មេត្តាចូលរួមសហការជាមួយអាជ្ញាធរក្នុងការថែរក្សាសណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានអោយបានល្អស្អាត ដើម្បីសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ក៏ជាសោភ័ណ្ឌភាពក្នុងរាជធានីភ្នំពេញរបស់យើង ។

នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងរសៀលថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០១៨ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ