ព្រឹតិ្តការណ៍ថ្មីៗ

ប្រទះឃើញសពបុរសម្នាក់ លង់ទឹកស្លាប់ក្នុងប្រឡាយទឹក

1 ឆ្នាំ មុន 184 តូ សុផល

ខេត្តកណ្តាល៖ ប្រទះឃើញសពបុរសម្នាក់ លង់ទឹកស្លាប់ក្នុងប្រឡាយទឹកនៅ ថ្ងៃពុធ៧រោច ខែមាឃ នព្វស័កព.ស២៥៦១ត្រូវនិង ថ្ងៃទី០៧ខែកុម្ភៈ គ ស ២០១៨វេលាម៉ោង១៦.០០នាទីនៅចំណុចភូមិ ព្រែកតាកែវ២ឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះ ៖ឈ្មោះផៃ ផន ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែក តាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ស្លាប់) ។

ប្រភពអោយដឹងថា កន្លងមកជនរងគ្រោះបានផឹកស្រាស្រវឹងជាប្រចាំមិនដែលលោះថ្ងៃម្តងណាទេ លុះដល់ថ្ងៃ ខែ ឆ្នាំនិងពេលវេលាម៉ោងដូចខាងលើស្រាប់តែប្រជាពលរដ្ឋបានចេញពីធ្វើការរោងចក្រក៍បានប្រទះឃើញជនរងគ្រោះ លង់ទឹកនៅក្នុងប្រឡាយផ្គាប់មុខក្នុងទឹក ចំងាយពីផ្លូវជាតិលេខមួយប្រហែល៣៥០ម៉ែត្រ ឃើញដូច្នេះក៍នាំគ្នាឆោឡោផ្អើរនៅក្នុងភូមិព្រែកតាកែវ២ ឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល រួចក៍បានរាយការណ៍មកសមត្តកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំបន្ទាប់មកកំលាំងប៉ុស្តិសហការជាមួយផ្នែកជំនាញស្រុក អាជ្ញាធរភូមិឃុំ និងពេទ្យប្រចាំមណ្ឌុលសុខភាពឃុំសំរោងធំ ចុះពិនិត្យសាកសពមិនមានស្លាកស្នាមអ្វីទេ និងបាន

បញ្ជាក់ថា ៖ ជនរងគ្រោះស្លាប់ដោយលង់ទឹកពិតប្រាកដមែន ក្រោយពិនិត្យរួចសពបានប្រគល់អោយសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!