ព្រឹតិ្តការណ៍ថ្មីៗ

ថៅកែផ្សារហ៊ុយឡេង ជោគជ័យ៩០៩ អាងអំណាច ឲ្យអាជីវករ លក់ដូរលើចិញ្ចើមផ្លូវ យ៉ាងអនាធិបតេយ្យ

1 ឆ្នាំ មុន 147 តូ សុផល

ខេត្តសៀមរាប៖ស្របពេល អាជ្ញាធរ សមត្ថកិច្ច ក្រុងខេត្តសៀមរាប កំពុងយកចិត្តទុកដាក់

ប្រើវិធានការក្ដៅ ក្នុងការរៀបចំ សណ្ដាប់ធ្នាប់ សាធារណះ នៅតាមដងផ្លូវ និងតាមផ្សារនីមួយៗនោះ បែជាថៅកែផ្សារហ៊ុយ ឡេង ជោគជ័យ៩០៩ ប្រើអំណាច ឲ្យក្រុមអាជីវករ តាំងលក់លើចិញ្ចើមផ្លូវ កន្លែងផ្ញើកង់ម៉ូតូ យ៉ាងអនាធិបតេយ្យ ដោយមិនកោតខ្លាចញញើត ផ្គើនទៅនឹងការខិតខំរបស់អាជ្ញាធរ សមត្ថកិច្ច ខេត្តសៀមរាប ក្នុងការរៀបចំ សណ្ដាប់ធ្នាប់ឡើយ។

ប្រជាពលរដ្ឋ បានលើកឡើងថា កន្លងទៅពួកគាត់តែងតែ ឃើញអាជ្ញាធរ សមត្ថកិច្ច ចុះរៀបចំសណ្ដាប់ធ្នាប់ តាមដងផ្លូវនានា ក្នុងក្រុងសៀមរាប រួមទាំងបណ្ដារផ្សារផងដែរ ដោយមិនមាន ការយោគយល់នោះទេ គឺអាជ្ញាធរ សមត្ថកិច្ច បានរឹបអូស របស់របរ ពួកគាត់ គ្មានការលើកលែង ឬអនុគ្រោះម្ដងទេ។ ប៉ុន្តែពួកគាត់ មិនដែលឃើញ អាជ្ញាធរ សមត្ថកិច្ច ទាំងនោះចុះរៀបចំ សណ្ដាប់ធ្នាប់ នៅផ្លូវផ្សារញ៉ែម្ដង ណាឡើយ ជាពិសេស ការតាំងលក់ដូរ ដោយអនាធិបតេយ្យ នៅផ្សារហ៊ុយឡេង ជោគជ័យ៩០៩ តែម្ដង។ ការដែលអាជ្ញាធរ សមត្ថកិច្ច មិនហ៊ានចុះរៀបចំ សណ្ដាប់ធ្នាប់ នៅផ្សារហ៊ុយ ឡេង ជោគជ័យ៩០៩ ទំនងអាច ខ្លាចបាត់បង ផលប្រយោជន៍។

ប្រជាពលរដ្ឋ លើកឡើងបន្ថែមថា ការតាំងលក់បែបអនាធិបតេយ្យ បែបនេះ ទំនងបើគ្មាន ការបើកដៃពីសំណាក់ថៅកែផ្សារ នោះទេ ក្រុមអាជីវករ ទាំងនោះមិនហ៊ាន បំពានឡើយ។

ថៅកែផ្សារហ៊ុយឡេង ជោគជ័យ៩០៩ ត្រូវបាន ប្រជាពលរដ្ឋ រិះគន់ថា អាចគិតតែប្រឹងប្រមូលលុយ ពីអាជីវករ តាំងលក់ដូរមុខផ្សារ ដោយមិនបាន ខ្វល់ខ្វាយ នឹងការបាត់បង់ សណ្ដាប់ធ្នាប់នៅតំបន់ទេសចរណ៍ឡើយ។

អាជ្ញាធរ ក្រុងសៀមរាប ធ្លាប់អះអាងថា ការរៀបចំសណ្ដាប់ធ្នាប់ សម្រាប់ទុកចំណីរផ្លូវ ជាថ្នើជើង គិតពីចិញ្ចើមទៅ សងខាង មានប្រវែង៥ម៉ែត្រ ដោយអនុវត្តតាមផ្លូវ ទាំងអស់នៅក្រុងសៀមរាប។

នៅរសៀលថ្ងៃទី៧កុម្ភ:នេះ អភិបាល ក្រុងសៀមរាប លោកសូរ ប្លាតុង បានអះអាង ប្រាប់អង្គភាពសៀមរាបប៉ុស្ដិ៍ថា ថ្ងៃច័ន្ទ នឹងមានការ រៀបចំប្រជុំ គណះកម្មការចម្រុះ ស្ដីពីបញ្ហាសណ្ដាប់ធ្នាប់។ លោកទទួលស្គាល់ថា ផ្លូវផ្សារញ៉ែ និងផ្សារហ៊ុយឡេង ជោគជ័យ៩០៩ ពិតជាមាន ការតាំងលក់ដូរដូច្នេះមែន។ យ៉ាងនេះក្ដី លោកអភិបាល ក្រុងសៀមរាប រូបនេះ បានបដិសេធ ថាមិនដែលទទួលលុយ ជាថ្នូរការតាំងលក់នោះទេ។

ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរ សមត្ថកិច្ច ក្រុងខេត្តសៀមរាប នឹងប្រើកណ្ដាប់ដៃដែក សម្អាតរៀបចំសណ្ដាប់ធ្នាប់ នៅផ្សារហ៊ុយឡេង ជោគជ័យ៩០៩ និងផ្សារ ផ្លូវនានា មួយចំនួនទៀត ជាក់ជាមិនខានឡើយ៕SR

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!