ព្រឹតិ្តការណ៍ថ្មីៗ

កាកបាទក្រហមកម្ពុជា ប្រគល់ថវិកាឧបត្ថម្ភប្រចាំឆ្នាំ ២០១៨ ចំនួន ៤០លានរៀល ដល់អង្គការគ្រួសារថ្មី និងអង្គការសង្គ្រោះជនអស់សង្ឃឹម

9 ខែ មុន 161 តូ សុផល

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ

កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ថវិកាឧបត្ថម្ភចំនួន ២០លានរៀល ដល់អង្គការគ្រួសារថ្មី និង ២០លានរៀលទៀត ដល់អង្គការសង្គ្រោះជនអស់សង្ឃឹម សម្រាប់ឆ្នាំ ២០១៨។

តំណាងអង្គការទាំងពីរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងតែយកចិត្ដទុកដាក់គ្រប់ពេលវេលា គិតគូរគ្រប់ជ្រុងជ្រោយ រាល់បញ្ហាដែលប្រជាពលរដ្ឋងាយរងគ្រោះកំពុងជួបប្រទះ ពិសេស ផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់ចាស់ជរាគ្មានទីពឹង កុមារពិការគ-ថ្លង់ កុមារកំព្រា ស្ដី្រមេម៉ាយ និងអ្នករស់នៅជាមួយមេរោគអេដស៍។ល។ បន្ថែមពីលើការឧបត្ថម្ភថវិកាប្រចាំឆ្នាំនេះ នៅមានការឧបត្ថម្ភជាស្បៀង និងអាហារជួបជុំសាមគ្គី ដើម្បីបង្កភាពកក់ក្កៅដល់ ចាស់ៗគ្មានទីពឹង ក្មួយៗកុមារ និងបុគ្គលិកអង្គការទៀតផង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ