ព្រឹតិ្តការណ៍ថ្មីៗ

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅកាងារសម្រាប់អនុវត្តឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ

3 ខែ មុន 85 តូ សុផល

រាជធានីភ្នំពេញ ៖ រសៀលថ្ងៃពុធ ៧ រោច ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៨

នៅសាលារាជធានីភ្នំពេញ មានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅកាងារសម្រាប់អនុវត្តឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ អញ្ជើញចូលរួមក្នុងពិធីនោះដែរ មាន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង, ក្រុមប្រឹក្សា គណៈអភិបាលរាជធានី, ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញរាជធានី,កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទរបស់រាជធានី ខណ្ឌ ក្រុមប្រឹក្សា អភិបាល អភិបាលរងខណ្ឌ, ចៅសង្កាត់ ស្មៀនសង្កាត់ នាយប៉ុស្ត៍នគរបាល សង្កាត់ តំណាងអង្គការ UNICEF , អង្កការ GIZ-DAR អង្គរសង្គមស៊ីវិល ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងមន្រ្តីរាជការជាច្រើនរូបទៀត។

បន្ទាប់ពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើរបាយការណ៍ដែលបានបញ្ជាក់អំពីសមាសភាពចូលរួម ដំណើរការ និងលទ្ធផលនៃអង្គសន្និបាត ដោយបានភ្ជាប់ជាមួយនូវលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារ រួចមក សម្តេចក្រឡាហោម ស ខេង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំបស់របស់រដ្ឋបាលខេត្ត ដែលសម្រេចបាននូវសមិទ្ធផលជាច្រើននៅក្នុងការអនុវត្តការងារពេញមួយឆនាំ២០១៧ សម្តេចក្រឡាហោម និងបានណែនាំ និងផ្តល់អនុសាសន៍ ដូចខាងក្រោម៖

ស្នើដល់អង្គសន្និបាតសូមយកស្មារតីនិងលទ្ធផលនៃសន្និបាត ផ្សព្វផ្សាយបន្តដល់អ្នកពាក់ព័ន្ធផ្សេងៗទៀតដើម្បីស្វែងរកការគាំទ្រ និងការចួលរួម ។

ណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តខិតខំអនុវត្តការងារ តួនាទីភារកិច្ច តាមការទទួលខុសត្រូវរៀងៗខ្លួន ដើម្បីត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា និងការបោះឆ្នោតជ្រើតាំងតំណាងរាស្ត្រ ដែលនឹងចូលមកដល់នៅពេលខាងមុខ។

ណែនាំរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តពង្រឹងនូវសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ (កម្ពុជាមានសន្តិភាពពេញលេញ)៖ ១. ទឹកដីកម្ពុជាទាំងមូលត្រូវបានគ្រប់គ្រងដោយរដ្ឋបាលភិបាលស្របច្បាប់, ២. គ្មានកម្លាំងឧទ្ទាម) ។ មានសន្តិភាព មានប្រជាធិបតេយ្យ មានប្រជាធិបតេយ្យមានសន្តិភាព។

ណែនាំមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ។

បន្តពង្រឹងការអនុវត្តច្បាប់ចរាចរ និងស្វែងរកមធ្យោបាយនានា ដើម្បីកាត់បន្ថយអោយបានជាអតិបរមានូវគ្រោះថ្នាក់ចរាចរ។

អំពាវនាវដល់អ្នកពាក់ព័ន្ធត្រូវបន្តចូលរួមក្នុងការអនុវត្តនូវកំណែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

ស្នើរដ្ឋបាលរាជធានីភ្នំពេញ បន្តខិតខំលើការងារផ្តល់សេវាជូនប្រជាពលរដ្ឋអោយកាន់តែល្អ ជាពិសេសតាមរយៈ ការិយាល័យច្រកចេញចូលតែមួយ និងយន្តការច្រកចេញចូលតែមួយ។

ស្នើបន្តពង្រឹងរបៀបរបបបំពេញការងារ ដោយបន្តអនុវត្តនូវលិខិតបទដ្ឋាន និងគោលការណ៍ណែនាំជាធរមាន ។

បន្តស្វែងយល់ពីសុខទុក្ខ និងតម្រូវការបស់ប្រជាពលរដ្ឋ ហើយធ្វើការដោះស្រាយអោយមានប្រសិទ្ធភាព ឈរលើគោលការណ៍ច្បាប់ និងយុត្តិធម៌។

ការអនុវត្តការងារជៀសវាងអោយបាននូវការរំលោភអំណាច គឺត្រូវធ្វើការដោយគោរពតាមឋានានុក្រម ហើយក៏ត្រូវស្តាប់នូវមតិយោបល់របស់មន្ត្រីថ្នាក់ក្រោម ប្រកាន់ភ្ជាប់នូវរបបរាយការណ៍ និងសុំយោបល់។

ជៀសវាងអោយបាននូវការប្រើប្រាស់ឥទ្ធិពលតាមរយៈប្រពន្ធ កូន និងសាច់ញាតិ ។

ជាទីបញ្ចប់សម្តេចក្រឡហោម ស ខេង ក៏បានបំពាក់នូវគ្រឿងឥស្សយសដល់មន្ត្រីដែលមាមស្នាដៃផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ