ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌសែនសុខ ចាត់វិធានការក្តៅ លើអ្នករត់រថយន្តតាក់សុីឈប់ចាប់ដាក់ម៉ូយតាមបណ្តោយដងវិថីសហព័ន្ធរុស្ស៊ី

1 ឆ្នាំ មុន 656 តូ សុផល

ភ្នំពេញ៖ អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខក្នុងកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌកន្លងមកនេះ

ដើមខែកុម្ភៈ ឆ្នាំ២០១៨នេះ រដ្ឋបាលខណ្ឌបានដឹកនាំកម្លាំងចុះប្រតិបត្តិការឃាត់រថយន្តតាក់សុីដែលឈប់ចាប់ដាក់ភ្ញៀវ (ម៉ូយ) ជាបន្តបន្ទាប់ យ៉ាងអនាធិបតេយ្យបណ្តាលអោយមានការកកស្ទះចរាចរណ៌ និងបាត់សណ្តាប់ធ្នាប់ របៀបរៀបរយលើដងវិថីសហព័ន្ធរុស្សុី ស្ថិតក្នុងសង្កាត់ទឹកថ្លា និងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដោយឃាត់រថយន្តបានប្រមាណ ២៩គ្រឿង និងយកមករក្សាទុកនៅសាលាខណ្ឌសែនសុខ និងធ្វើកំណត់ហេតុណែនាំដល់ម្ចាស់រថយន្តអោយបញ្ឈប់ការចាប់ដាក់ភ្ញៀវនៅលើដងវិថីសហព័ន្ធរុស្សុី ដែលជាវិថីមានគណៈប្រតិភូជាតិ និងអន្តរជាតិឆ្លងកាត់រាល់ថ្ងៃ ដោយរង់ចាំការដោះស្រាយតាមនីតិវិធី និងមិនមានការផាកពិន័យអ្វីឡើយ ។ 


ជាមួយនេះ លោកអភិបាលខណ្ឌសែនសុខបានអំពាវនាវដល់ប្រជាពលរដ្ឋអ្នករត់តាក់សុីទាំងអស់ បញ្ឈប់ការចាប់ដាក់ម៉ូយតាមដងវិថីនានាដែលអាជ្ញាធរបានហាមឃាត់ បង្កអោយមានភាពអនាធិបតេយ្យ និងសូមចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យសាធារណ:ទាំងអស់គ្នា ដើម្បីសោភ័ណ្ឌភាពមុខមាត់ក្នុងរាជធានីភ្នំពេញរបស់យើង ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ